ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចហ៊ាននាំចូលមក​​ច្រើន​សន្ធឹក​យ៉ាង​នេះ​?

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្តស្ទឹងត្រែង​ធ្វើការ​បង្ក្រាប ក្រោម​ការ​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​វរ សេនីយ៍ឯក ផៃ រស្មី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្តស្ទឹងត្រែង​ធ្វើការ​បង្ក្រាប ក្រោម​ការ​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​វរ សេនីយ៍ឯក ផៃ រស្មី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

លោក​វរសេនីយ៍​ថា ការ​បង្ក្រាប​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ អូត ស៊ី​វុ​ត្ថា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចុះ​នៅ​ចំណុច​បង្គោល​អង់​តែ​ន ស្ថិត​នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​វេលា​ម៉ោង​៤​រសៀល​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

លោក​វរសេនីយ៍ឯក​ស្នងការ​ង​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​កម្លាំង​លោក​ឃាត់ខ្លួន​បាន​នៅ​ពេល​នេះ​មានឈ្មោះ ធី​ង សីហា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។

លោក​វរសេនីយ៍ឯក​បន្ត​ថា ​វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​W Y(​គ្រាប់​) ១០​សុង និង​១០០ កញ្ចប់​តូច ។ បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​នគរបាល​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

ចាប់ខ្លួន​ចិន​ម្នាក់​រក្សា​ទុក​គ្រឿងញៀន​១​កញ្ចប់​៧.៤០០​គ្រាប់​សម្រាប់​​ចែកចាយបុរស​ជនជាតិ​ចិន​ម្នាក់​បាន​ត្រូវ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ​នៅ​បន្ទប់​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​១​កញ្ចប់ ដែល​មានទម្ងន់​ជិត​១​គីឡូក្រាម ។

ករណី​ខាងលើ​នេះ លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានឲ្យ​ដឹង​ថា ក្រោម​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​កម្លាំង​ការិយាល័យ​ទី៨ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អឹ​ុ​ង ហាវនាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពីលោក សុ​ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ករណី​រក្សា​ទុកនិង​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ដោយ​ឃាត់
ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ WangKexing ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ចបាន​ចាប់​យក​វត្ថុ​តាង​មាន សារធាតុ​ញៀន​ប្រ
ភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(WY)៧.៤០០​គ្រាប់ ទម្ងន់​សុទ្ធ​៧៩០,៥៧​ក្រាម ។ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ