ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បញ្ឈប់​ការ​និន្ទា​ព្រះសង្ឃ​ទៀត​ទៅ

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​បាន​ប្រៀនប្រដៅ​យើង​ជា​ពុទ្ធសាសនិក​ដែល​ប្រតិបត្តិ​តាមព្រះធម៌​​រ​បស់​​ព្រះ​អង្គ​ពិតប្រាកដ​មិន​ឱ្យ​រៀន​ធម៌ និង​យក​ថ្វីមាត់​ខាង​ព្រះធម៌​មក​ផ្ចាញ់ផ្ចាល​អ្នក​សិក្សា​ព្រះធម៌​ដទៃ​ៗ​ទៀត​ទេ ។ សួរ​ថា​តើ​មាន​បុគ្គល​ណាខ្លះ​ដែល​សិក្សា​ព្រះធម៌ ហើយ​យក​ព្រះធម៌​ដែល​បាន​ចេះ​ដឹង​នោះ​ទៅ​វាយប្រហារ​អ្នក​ដទៃ​ទៀត​នោះ ។ បុគ្គល​ពួក​ខ្លះ​ប្រមាថកាតតៀន​ចំពោះ​ព្រះសង្ឃ​ដែល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​ឥត​កេរ្តិ៍ខ្មាស ព្រមទាំង​ប្រមាថ​បព្វជិត​ទាំងនោះ​ដោយ​ប្រើ​ពាក្យ​អសុរោះ គ្រោតគ្រាត​ផ្សេង​ៗ​ក៏​មាន​ដែរ ។…

ព្រះសម្មាសម្ពុទ្ធ​បាន​ប្រៀនប្រដៅ​យើង​ជា​ពុទ្ធសាសនិក​ដែល​ប្រតិបត្តិ​តាមព្រះធម៌​​រ​បស់​​ព្រះ​អង្គ​ពិតប្រាកដ​មិន​ឱ្យ​រៀន​ធម៌ និង​យក​ថ្វីមាត់​ខាង​ព្រះធម៌​មក​ផ្ចាញ់ផ្ចាល​អ្នក​សិក្សា​ព្រះធម៌​ដទៃ​ៗ​ទៀត​ទេ ។ សួរ​ថា​តើ​មាន​បុគ្គល​ណាខ្លះ​ដែល​សិក្សា​ព្រះធម៌ ហើយ​យក​ព្រះធម៌​ដែល​បាន​ចេះ​ដឹង​នោះ​ទៅ​វាយប្រហារ​អ្នក​ដទៃ​ទៀត​នោះ ។

បុគ្គល​ពួក​ខ្លះ​ប្រមាថកាតតៀន​ចំពោះ​ព្រះសង្ឃ​ដែល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​ឥត​កេរ្តិ៍ខ្មាស ព្រមទាំង​ប្រមាថ​បព្វជិត​ទាំងនោះ​ដោយ​ប្រើ​ពាក្យ​អសុរោះ គ្រោតគ្រាត​ផ្សេង​ៗ​ក៏​មាន​ដែរ ។

បុគ្គល​មិន​ត្រូវ​អួតអាង​ចំណេះដឹង​របស់​ខ្លួន ហើយ​មើលងាយ​ចំណេះដឹង​អ្នក​ដទៃ តាំងខ្លួន​ជា​ព្រះពុទ្ធ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​មិន​មាន​ភាព​ត្រឹមត្រូវ និង ភាព​ប្រាកដប្រជា​នៃ​ចំ​ណេះ​​ដឹង​របស់​ខ្លួន មើលងាយ​អ្នក​ដទៃ ប្រមាថ​បព្វជិត​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ក៏​ព្រោះតែ​គេ​មិន​ព្រម​ស្រប​តាម​ខ្លួន ឬ​ស្តាប់​តាម​ខ្លួន​នោះ​ឡើយ ។

សូមកុំ​មើល​ស្រាល​ដល់​ព្រះសង្ឃ​ឱ្យ​សោះ អ្នកបួស​បាន​ជួយ​ដល់​សង្គម​ច្រើន​ណាស់ ផ្តល់​ទាំង​បញ្ញា​ស្មារតី និង​ផ្តល់​ទាំង​ពុទ្ធិ​ផ្សេង​ៗ​ដើម្បី​សង្គម​លោក​មាន​សន្តិភាព សូម​ពិចារណា សិក្សា​ស្វែង​យល់ និង​ថ្លឹងថ្លែង ឱ្យ​ហ្មត់ចត់​ដោយ​ខ្លួនឯង​ផង​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ