ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​សម្រេច​បញ្ចប់​ឆ្នាំ​សិក្សា​២០១៩-២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​បញ្ចប់​ការ​សិក្សា ឆ្នាំ​២០១៩-២០២០ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២០​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​បញ្ចប់​ការ​សិក្សា ឆ្នាំ​២០១៩-២០២០ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២០​ហើយ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្តី​ពី​ការ​បញ្ចប់​ឆ្នាំ​សិក្សា​២០១៩-២០២០ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ (​សាលា​រដ្ឋ​) នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ សូម​ណែនាំ​ដល់​ប្រធាន​អប់រំ​រាជធានី​ខេត្ត និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសាធារណៈ​ទាំងអស់​ដូច​ជា​ខាងក្រោម ៖
១- បញ្ចប់​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ បន្ទាប់​ពី​បាន​វាយតម្លៃ​ជាបឋម​រួច​មក និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។

២- បន្ត​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០ នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា​រៀង​ៗ​ខ្លួន និង​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

៣- សិស្ស​ថ្នាក់​ទី​១២ នៅ​បន្ត​រៀនសូត្រ ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២១ ខែ​ធ្ន ឆ្នាំ​២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ