ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជា​ថា​៖ ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩​មិន​គិត​ប្រាក់​ពី​ពលរដ្ឋ​ទេ ខណៈ​តេស្ត​បាន​ជាង​៣​ពាន់​នាក់​គិត​ត្រឹម​ថ្ងៃ​ទី ២៩​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ដែល សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​អ្នក​កូ​វី​ដ​-១៩ ឬ​ក៏​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភរិយា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ដែល សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​អ្នក​កូ​វី​ដ​-១៩ ឬ​ក៏​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភរិយា និង​ក្រុម​គ្រួសារ​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​រក​ឃើញ​កើត​កូ​វី​ដ​-១៩ សូម​រួសរាន់ និង​ស្ម័គ្រចិត្ត​មក​ពិនិត្យ យក​សំណាក​ធ្វើតេស្តរ​កកូ​វី​ដ​-១៩​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា សូម​បងប្អូន​ខ្មែរ​ទាំងអស់​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត ហើយ​កុំ​ព្រួយ​ថា មានការ​យក​លុយកាក់​ពី​ពលរដ្ឋ​នោះ គឺ​គ្មាន​ការ​យក​លុយកាក់​នោះ​ទេ​។ ព្រោះ​រាជរដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ ដូច្នេះ​សូម​សហការ​ទាំងអស់​គ្នា ដើម្បី​ការពារ​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍​។ ក្នុង​សារ​ជា​សំឡេង​ជូន​ជនរួមជាតិ នៅ​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា បន្ទាប់​ពី​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ រួច​មក មក​ដល់​ពេល​នេះ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ២​ករណី​បន្ថែម​។

ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​អំពាវនាវ​ជា​ថ្មី​ឲ្យ​មន្ត្រី និង​ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ចូល​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រោះ​នេះ​ជា​វិធី​តែ​មួយ​គត់ ដែល​អាច​សង្គ្រោះ​សាមីខ្លួន​មិន​ឲ្យ​ឆ្លង ហើយ​មិន​យក​កូ​វី​ដ ទៅ​ចម្លង​អ្នក​ដទៃ​។ ក្នុង​ករណី​មន្ត្រី​ពាក់ព័ន្ធ ឬ​ប្រជាពលរដ្ឋ មិន​មានផ្ទះ​សម្បែង ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ សម្តេច​តេ​ជោ​បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ខេត្ត សហការ​ជាមួយ​ក្រសួងសុខាភិបាល រក​ទីកន្លែង ឬ​ជួល​សណ្ឋាគារ ធ្វើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ ទាំង​ការ​ធ្វើតេស្ត និង​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃនេះ គឺ​មិន​គិតថ្លៃ​អ្វី​ទាំងអស់​។

សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ ការ​ធ្វើតេស្ត​អ្នក​ពាក់ព័ន្ធ​ករណី​ក្រុម​គ្រួសារ​អគ្គនាយក​ពន្ធនាគារ​បាន​ជាង ៣០០០​នាក់​។ នៅ​ថ្ងៃស្អែក​នឹង​បន្ត​នៅ​អ៊ី​អន​១ ប្រមាណ ១ ០០០​នាក់​ទៀត និង​នៅ​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា នៅ​បាត់ដំបង និង​នៅ​ខេត្តសៀមរាប បាន​តិចតួច​នៅឡើយ​។ នៅ​បាត់ដំបង ដែល​រដ្ឋមន្ត្រី​យុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ ទៅ​ចូលរួម​ពិធី​មង្គលការ ទើបបាន​៦​នាក់ ហើយ​នៅ​ខេត្តសៀមរាប ទើប​ធ្វើតេស្ត​បាន​ជាង ៤០​នាក់​។ ដូច្នេះ​សម្តេច អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ព្រមទាំង​ខេត្ត​ពាក់ព័ន្ធ​ដទៃ បន្តសកម្មភាព​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ពាក់ព័ន្ធ ចូល​មក​ធ្វើតេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ