ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ជា ចាន់តូ ធ្វើបាឋកថាស្ដីពី «ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ» !

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រីជាន់ខ្ពស់គណៈសង្ឃ និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញចូលរួមធ្វើបាឋកថា ជូនព្រះសង្ឃ  មន្ត្រីរាជការពាក់ព័ន្ធ និងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ…

ខេត្តបាត់ដំបង ៖ មន្ត្រីជាន់ខ្ពស់គណៈសង្ឃ និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញចូលរួមធ្វើបាឋកថា ជូនព្រះសង្ឃ  មន្ត្រីរាជការពាក់ព័ន្ធ និងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្រោមប្រធានបទ «ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ» សម្រាប់ផ្ដល់ជាមូលដ្ឋានដល់អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជាចាប់ពីសតវត្សរ៍ទី ១ មកដល់ឆ្នាំ ១៩៧០ ។

This image has an empty alt attribute; its file name is f8aff2cf30d4a0ad6e43a739976895ba-1024x683.jpg

កម្មវិធីនេះរៀបចំឡើងនៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នាសាលប្រជុំសាលា ខេត្តបាត់ដំបង ក្រោមកិច្ចសហការរវាងខាសាពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិក្នុងនោះក៏បានបង្ហាញពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាដល់អ្នកចូលរួមផងដែរ ។

This image has an empty alt attribute; its file name is 13852a1f4b6a90201c501805a516cdd2-1024x683.jpg

វិគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបាឋកថា នាឱកាសនោះមានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធោការដ្ឋាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនាឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ទាក់ទងទៅនឹងការឆ្លងកាត់ដ៏លំបាកលំបិនមានទាំងការរុងរឿងទាំងការធ្លាក់ចុះរបស់ប្រទេសកម្ពុជានារយៈពេកកន្លះសតវត្សរ៍កន្លងមកនេះ ។ ជាមួយនេះដែរកម្មវិធីក៏បានបង្ហាញឲ្យអ្នកចូលរួមបានយល់ពីប្រវត្តិនៃការតស៊ូក្នុងដំណាក់កាលនីមួយៗរបស់កម្ពុជា ចាប់ពីក្រោយថ្ងៃរំដោះក្នុងនោះរួមទាំងក្នុងសម័យព្រះរាជណាចក្រកម្ពុជាទី ២ ផងដែរ ។

This image has an empty alt attribute; its file name is f9f829b81fc159fc055529b5b19f6478-1024x683.jpg

ទាក់ទងបញ្ហានេះឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន ។ ប៉ុន្តែគ្មានពេលណាដែលកម្ពុជាបានចាប់ងើបមុខ និងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចពេលនេះឡើយ ។ ពោលចាប់ពីក្រោយឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះកម្ពុជាបានឈានដល់ការបង្រួបបង្រួមជាតិតែមួយ និងមានសន្តិភាពពេញលេញជូនជាតិមាតុ ភូមិដែលបានបើកឱកាសឲ្យកម្ពុជាធ្វើការស្ដារនិងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ ។

This image has an empty alt attribute; its file name is 7c953cf02d5c88b2afaae0e27501ada8-1024x683.jpg

ជាមួយនេះដែរឯកឧត្ដម ជា ចាន់តូ បានវាយតម្លៃខ្ពស់ថាដោយគុណបុណ្យនៃសន្តិភាពដែល កើតចេញពីនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាព ប្រជាជនមានជីវភាពរស់ នៅសមរម្យនិងរស់នៅប្រកបដោយការលូតលាស់រីកចម្រើន និងរស់ដោយសុខសាន្តហើយមានជីវភាពធូរធាថែមទៀតផង ។ ទោះជាយ៉ាងនេះក៏ដោយឯកឧត្ដមលើកឡើងដែរថា ដើម្បីឲ្យប្រទេសជាតិកាន់តែរឹងមាំ និងទទួលបានការរីកចម្រើនថែមទៀតចាំបាច់ក៏ត្រូវតែមានការចូលរួមពីវិស័យពុទ្ធចក្រ និងស្ថាប័នព្រះមហាក្សត្រសម្រាប់ជាម្លប់ផងដែរ ។ ហើយកាន់តែសំខាន់ទៀតនោះគឺការធានារក្សាឲ្យបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អាត្រាប្ដូរប្រាក់, ការកសាងហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត ផ្លូវគមនាគមន៍ ទឹក ភ្លើង  និងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍តំបន់ និងពិភពលោកដែលទាំងអស់នេះ គឺស្មារតីប្រកបដោយសុទ្ធិនិយមរបស់កម្ពុជាសម្រាប់អនាគត ។

This image has an empty alt attribute; its file name is 07da742cf10547e4ae0dd53f7209add4-1024x683.jpg

នៅក្នុងឱកាសនោះឯកឧត្ដម ជា ចាន់តូ បញ្ជាក់ដែរថា ការកសាងប្រទេសជាតិមួយ ឬអរិយធម៌មួយឲ្យរីកចម្រើនរុងរឿងទៅបានក៏ទាមទារឲ្យមានទាំងកាយសម្បទានិងផ្នែកបញ្ញាស្មារតី ។ ហើយកាយសម្បទារបស់ប្រជាជាតិមួយប្រៀបដូចទៅនឹងផ្នែកអាណាចក្រដែលសំដៅដល់ពលកម្មរបស់ប្រជាជន ការគ្រប់គ្រងរដ្ឋបាល ដោយប្រើចំណេះដឹងនិងជំនាញបច្ចេកទេស ច្បាប់ និងហេដ្ឋារចនាសម្ពន្ធ័ សង្គមនិងសេដ្ឋកិច្ច ។ ហើយនៅក្នុងបរិបទបច្ចុប្បន្នសាសនា គឺធាតុសំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិមួយព្រោះបានដើរតួនាទីជាគ្រឹះនៃទស្សនះវិជ្ជាដ៏រឹងមាំសម្រាប់ភាពរុងរឿងនៃអរិយធម៌របស់ប្រជាជាតិ ។ ដូចនេះវិស័យអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាដើម្បីឲ្យសង្គម និងប្រជាជនរស់នៅប្រកបដោយបញ្ញា ស្មារតី សេចក្ដីសុខ សុចរិតភាព និងជាប្រយោជន៍ដល់សង្គម ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ