ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ហេង សៀ និងលោកជំទាវ ផ្ញើសារជូនពរចំពោះលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ដែលទទួលបានគោរមងារ «អ្នកឧកញ៉ា»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ លោកជំទាវឧកញ៉ា ភាព…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ លោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ទទួលបាននូវគោរមងារជា «អ្នកឧកញ៉ា» បន្ទាប់ពី ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនកាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ។

ការទទួលបាននូវគោរមងារជា «អ្នកឧកញ៉ា» នេះដោយសារឧកញ៉ាទាំង ៣ រូបនេះ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានាជាច្រើន ក៏ដូចជាការចូលរួមឧបត្ថម្ភកាកបាទក្រហម មូលនិធិគន្ធបុប្ផា ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ការសាងសង់សាលារៀន និងទីលានកីឡាតាមសាលាក្នុងរាជធានីភ្នំពេញ និងខេត្តនានា ការសាងសង់ផ្លូវថ្នល់ ការផ្តល់អាហាររូបករណ៍ និងការឧបត្ថម្ភយុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។ ហើយការផ្តល់នូវគោរមងារជូននេះដែរ គឺជាការតបស្នងដ៏ស័ក្តិសមមួយចំពោះសកម្មភាពដ៏សកម្មក្នុងកិច្ចការសង្គមរបស់អ្នកឧកញ៉ាកាលពីពេលកន្លងទៅ ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ ឧកញ៉ា ហេង សៀ អគ្គនាយកក្រុមហ៊ុន ហេង ស្រេងហុង (HSH) និងក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក (CPG) និងលោកជំទាវ បានចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយជូនចំពោះ លោជំទាវ ឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ដែលទទួលបាននូវគោរមងារ «អ្នកឧកញ៉ា» និងបានគោរពជូនពរអ្នកឧកញ៉ាទាំង ៣ មានសុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿងថ្កុំថ្កើង ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ