ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.ក! សុទ្ធតែ​ថ្នាំ​គ្រាប់​ចាប់​បាន​​ច្រើន​យ៉ាង​នេះ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ និង​ប្រើ ប្រាស់​សារធាតុ​ញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ធ្វើការ​បង្ក្រាប ក្រោម​ការ​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​វរ សេនីយ៍ ឯក ផៃ រស្មី…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ និង​ប្រើ ប្រាស់​សារធាតុ​ញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ធ្វើការ​បង្ក្រាប ក្រោម​ការ​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​វរ សេនីយ៍ ឯក ផៃ រស្មី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

លោក​វរសេនីយ៍​ថា ការ​បង្ក្រាប​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ អូត ស៊ី​វុ​ត្ថា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចុះ​នៅ​ចំណុច​បង្គោល​អង់​តែ​ន ស្ថិត​នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​វេលា​ម៉ោង​៤​រសៀល​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

លោក​វរសេនីយ៍ឯក​ស្នងការ​ង​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​កម្លាំង​លោក​ឃាត់ខ្លួន​បាន​នៅ​ពេល​នេះ​មានឈ្មោះ ធី​ង សីហា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។

លោក​វរសេនីយ៍ឯក​បន្ត​ថា​វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​W Y(​គ្រាប់​) ១០​សុង និង​១០០ កញ្ចប់​តូច ។ បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​នគរបាល​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ