ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ទីតាំង​សង្វៀន​បញ្ជល់មាន់​ឃាត់ខ្លួន​​13​នាក់​ និង​​​ម៉ូតូ​13​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​បញ្ជល់មាន់​មួយកន្លែង ដែល​លួចលាក់​លេង​នៅ​តាម​មាត់ច្រាំង​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា បានត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែងភ្នាល់​នេះ​ចំនួន​១៣​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​១៣​គ្រឿង និង​មាន់​ចំនួន​៤​ក្បាល ។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​បញ្ជល់មាន់​មួយកន្លែង ដែល​លួចលាក់​លេង​នៅ​តាម​មាត់ច្រាំង​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា បានត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែងភ្នាល់​នេះ​ចំនួន​១៣​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​១៣​គ្រឿង និង​មាន់​ចំនួន​៤​ក្បាល ។

ការ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​នេះ ធ្វើ​ឡើងកាលពី​វេលា​ថ្ងៃត្រង់​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្រោម​ដើមឈើ​តាម​ច្រាំង​ទន្លេ​ខាងជើង​ស្ពាន​បេ​ឡេ​ត៍ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ទីតាំង​បញ្ជល់​មាន់​នេះ ត្រូវ​បាន​គេ​បើក​លេង​ជា​យូរ​មក​ហើយ ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា​អាច​មានការ​ឲ្យ​ដៃ​ពី​សមត្ថកិច្ច​មូលដ្ឋាន ទើប​បានជា​កន្លង​មក​មិន​ដែល​ឃើញ​មានការ​បង្ក្រាប ។

តាម​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ប៊ុត សត្យា នាយ​កា​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ទើប​លោក​វរសេនីយ៍ទោ រ៉េ​ត ស៊ី​ណែ​ត នាយ​រង​ការ
រិ​យា​ល័យ បាន​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ជាក់​ស្តែង​តែ​ម្តង ។

មុន​ពេល​មានការ​បង្ក្រាប​នេះ គេ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​នាំ​គ្នា​លេង​ភ្នាល់​យ៉ាង​ច្រើន​កុះករ​និង​បាន​ហ៊ោកញ្ជ្រៀវ​យ៉ាង​ខ្លាំង ។ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​រត់​ប្រសាច ហើយ​នគរបាល​ឃាត់ខ្លួន​បាន​១៣​នាក់ ដកហូត​ម៉ូតូ​១៣​គ្រឿងនិង​អា​គក​ចំនួន​៤​ក្បាល បញ្ជូន​ទៅ​កាន់កា​រិ​យាល័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ