ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​របាំង​ព្រែក​ក្នុង​អតីត​ឡូតិ៍​នេសាទ​លេខ​10 (វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ នា​រដូវ​ទឹកសម្រក​នេះ នៅអតីត​ឡូត៍​នេសាទ​លេខ​១០ ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​រវាង​ស្រុក​ត្បូងឃ្មុំ​និង​ស្រុក​ក្រូចឆ្មារ មានសកម្មភាព​បទល្មើស​ដាក់​ដាយ​ចាប់​ត្រី​យ៉ាង​អ​នាធិ​ប​តេ​យ្យ និង​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ធ្វើការ​បង្ក្រាប​ឡើយ ដែល​សូ​ម្បី​តែ​នៅ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ នា​រដូវ​ទឹកសម្រក​នេះ នៅអតីត​ឡូត៍​នេសាទ​លេខ​១០ ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​រវាង​ស្រុក​ត្បូងឃ្មុំ​និង​ស្រុក​ក្រូចឆ្មារ មានសកម្មភាព​បទល្មើស​ដាក់​ដាយ​ចាប់​ត្រី​យ៉ាង​អ​នាធិ​ប​តេ​យ្យ និង​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ធ្វើការ​បង្ក្រាប​ឡើយ ដែល​សូ​ម្បី​តែ​នៅ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក៏​មាន​សកម្មភាព​ដាក់​ដាយ​ពេញបន្ទុក​ដែរ ។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា លោក​ឧត្តម​សេ
នី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​និង​ដឹកនាំ​កម្លាំង​នគរបាល​ដោយ​ផ្ទាល់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ដែលបាន​ធ្វើ​ឡើង​២​ថ្ងៃ​ជាប់​ៗ​គ្នា​គឺ​ថ្ងៃ​ទី​២៦​និង​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

នៅ​ថ្ងៃ​ដំបូង កម្លាំង​សមត្ថកិច្ច​បាន​រៀបចំ​ជើង​ព្រួល​ដើម្បី​ចុះ​បង្ក្រាប​តាម​ព្រែក ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា កម្លាំង​នគរបាល​បាន​ចុះ​កម្ទេច​របាំង​ព្រួល​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រះ​អង្កាម ក្នុង​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ និងទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​និង​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឲ្យ​កម្ទេច​ចោល​តែ​មន្ត​ង ។ មិន​មាន​លេចមុខ​ឈ្មួញ​ណា​ម្នាក់​មក​អះអាង​ថា របាំង​ព្រួល​នេះ​ជា​របស់​ខ្លួន​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី គង់ វិចិត្រ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សេដ្ឋកិច្ច​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ។ ជាមួយ​នេះ ក៏​បាន​ស្រាវជ្រាវ​រកមុខ​មេខ្លោង​ដែល​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ផង​ដែរ ។

ដោយសារ​តែ​ទីតាំង​តំបន់​នោះ​មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច ទើប​ក្រុម​ជនខិលខូច​គ្រាន់់តែ​ឮ​ថា​កម្លាំង​នគរបាល​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ក៏​នាំ​គ្នា​ពន្លិច​ដាយ​ចូល​ទៅ​បាត​ព្រែក​អស់​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​រក​មិនឃើញ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ដែល​ដឹកនាំ​ដោយ​លោកស្នងការ​នគរ​បាល​ខេត្ត​នេះ ត្រូវ​បាន​ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ជួយ​ឧបត្ថម្ភ​ចំនួន​៥លាន​​រៀល ដល់​កងកម្លាំង​សមត្ថកិច្ច​រួម​នឹង​អាជ្ញា​ធរ​ពាក់ព័ន្ធ​ដែល​ចុះ​បង្ក្រាប ។ ជាមួយ​នេះ សមត្ថ​កិច្ច​នឹង​តាមដាន​បទល្មើស​នេសាទ​បន្ត​ទៀត​នៅ​ក្នុង​ដែន​អតីត​ឡូត៍​នេសាទ​លេខ​១០​នេះ ដើម្បី​​ស្រាវ​ជ្រាវ​រក​មេខ្លោង​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ