ប្រទេសរុស្ស៊ី ៖ រដ្ឋមន្ត្រី្ឋការពារប្រទេសរុស្ស៊ី លោកស័រហ្កេយឆយហ្កូ ថ្លែងកាលពីថ្ងៃទី២៧ វិច្ឆិកាថា រុស្ស៊ីគ្រោងចាក់វ៉ាក់សាំងប្រឆាំងវីរុសCOVID-19 ឲ្យទាហានជាង៤០០.០០០នាក់ ។ ដកស្រង់សម្ដីដោយបណ្ដាសារព័ត៌មានរុស្ស៊ី លោកស័រហ្គេយឆយហ្គូបញ្ជាក់ថា ទាហាន២.៥០០នាក់បានចាក់វ៉ាក់សាំងប្រឆាំងវីរុសនោះរួចហើយ ចំណែកទាហាន៨០.០០០នាក់ត្រូវចាក់នាដំណាច់ឆ្នាំនេះ ។
រុស្ស៊ីជាប្រទេសដំបូងគេដែលកាលពីខែសីហា បានចេញការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ខ្លួនមានឈ្មោះថា SPOUTNIK V ។ នាពាក់កណ្ដាលខែវិច្ឆិកា ក្រៅពីពួកអ្នកស្ម័គ្រចិត្តសាកល្បងគ្លីនិកមនុស្សប្រមាណជា១០.០០០នាក់ដែលចាត់ទុកថា ជាអ្នកមានហានិភ័យឆ្លងខ្ពស់ ដូចជាបណ្ដាគ្រូពេទ្យ ឬគ្រូបង្រៀនជាដើម បានចាក់វ៉ាក់សាំងនោះ ។
ជាមួយអ្នកឆ្លងកើនដល់២.២១៥.៥៣៣នាក់ រុស្ស៊ីគឺជាប្រទេសទី៤បន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីលដែលអ្នកឆ្លងវីរុសមានច្រើនជាងគេលើពិភពលោក ។ ប្រទេសនោះចំនួន
អ្នកស្លា.ប់ដោយសារវីរុសបានកើនដល់៣៨.៥៥៨នាក់ ។
អាមេរិកអ្នកឆ្លងកើនដល់ជាង១៣លាននាក់ចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅសហរដ្ឋអាមេរិក មកដល់ថ្ងៃទី២៨ វិច្ឆិកា បានកើនដល់១៣.៣០៦.៣០៥នាក់ និងអ្នកស្លា.ប់២៦៥.៩១៩
នាក់ ។ រដ្ឋតិចសាស់មានអ្នកឆ្លងច្រើនជាងគេដល់១.២០៦.២៤៨នាក់ បន្ទាប់មគគឹរដ្ឋកាលីហ្វ័រនីញ៉ា មានអ្នកឆ្លង១.១៧៩.៨៥៧នាក់រដ្ឋផ្លរីដាមានអ្នកឆ្លងកើនដល់ជាង៩៧៩.០២០នាក់ រដ្ឋអ៊ីលីណយ៧០៥.០៦៣នាក់ និងរដ្ឋញូវយ៉កជាង៦២៨.៣៧៥នាក់ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេដោយសារវីរុសនោះ បើគិតពីចំនួនអ្នកឆ្លងក៏ដូចជាចំនួនអ្នកស្លា.ប់ដែរ ។ បន្ទាប់ពីអាមេរិកគឹប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងកើនដល់ជាង៩,៣៥លាននាក់ និងអ្នកស្លា.ប់ជាង១៣៦.០០០នាក់ ។ ប្រេស៊ីលចំនួនអ្នកឆ្លងបានកើនដល់ជាង៦,២៣លាននាក់ និងអ្នកស្លា.ប់ជិត១៧២.០០០នាក់ ។
ចំនួនអ្នកឆ្លងវីរុសនោះលើពីភពលោកមកដល់ថ្ងៃទី២៨ វិច្ឆិកា មានដល់ជាង៦២លាននាក់និងអ្នកស្លា.ប់ជាង១,៤៥លាននាក់ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ