ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ​នៅ​មណ្ឌលគិរី​​​៤១​នាក់ ត្រូវ​គ្រូពេទ្យ​យក​សំណាកទៅ​ពិនិត្យរ​កកូ​វី​ដ​១៩

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរាជការ​ខេត្តមណ្ឌលគិរី​ចំនួន​៤១​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ ដោយសារ​មន្ត្រី​ទាំងអស់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត ដែល​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ជា​គណៈអធិបតី​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា…

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរាជការ​ខេត្តមណ្ឌលគិរី​ចំនួន​៤១​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ ដោយសារ​មន្ត្រី​ទាំងអស់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត ដែល​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ជា​គណៈអធិបតី​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០ ហើយ​អ្នក​ផ្សេង​ទៀត​ដែល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​យក​សំណាក​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃ​ទី​២៧ ដោយ​ក្នុង​នោះ​សុទ្ធ​សឹង​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​ក្នុង​ខេត្តមណ្ឌលគិរី​។

មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ថា អ្នក​ធ្វើតេស្តរ​កកូ​វី​ដ​១៩ នៅ​មណ្ឌលគិរី គឺជា​អ្នក​ប៉ះពាល់​ប្រយោល ព្រោះថា ការ​ប៉ះពាល់​ជំងឺ​នេះ​មាន​ពីរ​ប្រភេទ ប៉ះពាល់​ប្រយោល និង​ប៉ះពាល់​ផ្ទាល់​។ ដោយសារ​អ្នក​នៅ​ខេត្តមណ្ឌលគិរី ជា​អ្នក​ប៉ះពាល់​ប្រយោល ដូច្នេះ​ការ​ធ្វើតេស្ត​របស់​គ្រូពេទ្យ​ជំនាញ បាន​សម្រេច​យក​សំណាក​លើ​មនុស្ស​ចំនួន​៤១​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​៩​នាក់​។

បន្ទាប់​ពី​យក​សំណាក​ទៅ​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ពួក​គាត់​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀង​ៗ​ខ្លួន ដោយ​ដាក់​ពួក​គាត់​ក្នុង​បន្ទប់​ដាច់​ដោយឡែក​មិន​ឲ្យ​ចេញ​ទៅ​ណា​ឡើយ រហូត​លទ្ធផល​តេស្ត​ចេញ​សិន​។

តាម​មន្ត្រី​ជំនាញ​សុខាភិបាល​ថា ជំងឺ​កូ​វី​ដ​១៩ ជា​ប្រភេទ​ជំងឺឆ្លង​លឿន តែ​ក៏​មិនមែន​យើង​មិន​អាច​ការពារ​បាន​នោះ​ដែរ តែ​ត្រូវ​រួម​គ្នា​អនុវត្តន៍​តាម​វិធាន​ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ៖

១- បងប្អូន​ដែល​សង្ស័យ​មានការ​ប្រាស្រ័យ ឬ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល ប្រញាប់​ទាក់ទង​សុខាភិបាល (១១៥) ដើម្បី​ពិនិត្យ​សុខភាព និង​ត្រូវ​អនុវត្តន៍​កម្មវិធី​ច​ត្តា​ឡី​ស័ក​។ បើ​នៅ​ក្នុងផ្ទះ​ត្រូវ​រក្សា​គម្លាត​ពី​គ្រួសារ ពាក់​ម៉ាស់​ជាប់​ជា​ប្រចាំ ឧស្សាហ៍​លាង​សម្អាត​ដៃ​មុន និង​ក្រោយ​ប៉ះពាល់​សម្ភារៈ​នានា​ក្នុងផ្ទះ​។

២- ត្រូវ​រស់នៅ​ប្រកាន់​គោលការណ៍​អនាម័យ ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល​ទាំង​នៅ​ក្នុងផ្ទះ និង​ពេល​ចេញចូល​ផ្ទៃ ឬ​មុន និង​ក្រោយ​ប៉ះពាល់​របស់របរ​ទាំងឡាយ​។

៣- កាត់​បន្ថយ​ការ​ជួបជុំ​នៅ​ខាងក្រៅ បើ​មិន​មាន​ភាព​ចាំបាច់​។ បើ​ចេញ​ទៅ​ក្រៅ​ត្រូវ​ពាក់​ម៉ាស់ ដាក់​ជែ​ល និង​អាល់កុល​ជាប់​តាម​ខ្លួន ដើម្បី​លាង​សំអាត​ដៃ​ពេល​ចាប់​កាន់​អ្វីមួយ​។

៤- រក្សា​គម្លាត​សុវត្ថិភាព នៅ​ឱ្យ​ឆ្ងាយ​ពី​គ្នា​យ៉ាងតិច​បំផុត ១.៥​ម៉ែត្រ ទៅ​២​ម៉ែត្រ​។

៥- រដូវ​នេះ ត្រជាក់​ធ្លាក់​មក​ដល់​ត្រូវ​ប្រឹងប្រែង​ថែរក្សា​សុខភាព​កុំឱ្យ​កើត​មាន​ផ្តាសាយ​។ ឧស្សាហ៍​បរិភោគ​ទឹក​ក្តៅ គួរ​ចៀសវាង​ឱ្យ​បាន​កាន់តែ​ខ្ពស់​ការ​ហូប​ទឹក​ត្រជាក់ ហើយ​លាយ​ទឺ​កក​ក​។

៦- ចែករំលែក​ព័ត៌មាន​ដែល​ច្បាស់លាស់​ត្រឹមត្រូវ ហាម​ចែករំលែក​ព័ត៌មាន ឬ​ដំណឹង​ផ្សេង​ៗ ដែល​មិន​ច្បាស់លាស់​នាំ​ដល់​ការ​ភ័យ​ស្លន់ស្លោ ឬ​អាច​អនុវត្តន៍​វិធី​ខុស​ពី​វិធាន​សុខាភិបាល​ជាដើម​។

៧- អ្នក​លក់ដូរ​ទាំងឡាយ ទាំង​សម្ភារ​សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ និង​របស់របរ​ប្រើប្រាស់ ព្រមទាំង​អាហារ​ហូប​ចុក សូមកុំ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ហួសហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ