ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដំណើរ​អន្តរធាន​នៃ​ព្រះពុទ្ធ​សាសនា

1 ខែ មុន

នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​មាន​និយាយ​អំពី​ដំណើរ​អន្តរធាន​នៃ​ព្រះពុទ្ធ​សាសនា​មាន​៦​ដំណាក់កាល​ដូច​តទៅ ។ ព្រះពុទ្ធ​សាសនា​កន្លង​ទៅ​បាន​: ១- ៥៩០​ឆ្នាំ សូន្យ​ភិក្ខុនី គឺ​លែង​មាន​ភិក្ខុនី ។ ២- ១០០០​ឆ្នាំ…

នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​មាន​និយាយ​អំពី​ដំណើរ​អន្តរធាន​នៃ​ព្រះពុទ្ធ​សាសនា​មាន​៦​ដំណាក់កាល​ដូច​តទៅ ។ ព្រះពុទ្ធ​សាសនា​កន្លង​ទៅ​បាន​:

១- ៥៩០​ឆ្នាំ សូន្យ​ភិក្ខុនី គឺ​លែង​មាន​ភិក្ខុនី ។

២- ១០០០​ឆ្នាំ សូន្យ​ព្រះអរហន្ត លែង​មាន​ព្រះអរហន្ត​ទៀត​ហើយ ។

៣- ២០០០​ឆ្នាំ សូន្យ​ភិក្ខុ​អ្នក​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក លែង​មាន​ភិក្ខុ​ដែល​ចេះ​ចាំ​និង​អាច​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក ។

៤- ៣០០០​ឆ្នាំ សូន្យ​ភិក្ខុ​អ្នក​ធ្វើ​សង្ឃ​ឧបោសថ គឺ​លែង​មាន​ភិក្ខុ​អ្នក​ធ្វើ​សង្ឃ​ឧបោសថ ។

៥- ៤០០០​ឆ្នាំ សូន្យ​ភិក្ខុ​អ្នក​ទ្រទ្រង់​ចីវរ​គ្រប់​ត្រៃ មាន​តែ​ភិក្ខុ​ទ្រទ្រង់​ចីវរ​មិន​គ្រប់​ត្រៃ គឺថា​លែង​មាន​ភិក្ខុ​អ្នក​ទ្រទ្រង់​ចីវរ​គ្រប់​ត្រៃ ។

៦- ៥០០០​ឆ្នាំ សូន្យ​ភេទ​អ្នកបួស គឺលែង​មាន​អ្នកបួស​ដែល​ទ្រទ្រង់​សីល​ពិតប្រាកដ ។

មាន​សេចក្តី​បកស្រាយ​ថា ភេទ​ជា​ព្រះសង្ឃ មិន​ប្រាកដ​នា​សម័យ​នោះ គោត្រភូសង្ឃ គឺ​ក្រុម​បុគ្គល​ដែល​គ្រាន់តែ​យក​សំពត់​ពណ៌​លឿង​មក​សៀត​ត្រចៀក ឬ​ចងក​ដៃ ក៏​សម្គា​ល់​ថា​ជា​ភេទ​អ្នកបួស មាន​ជីវភាព​ដូច​ជា​គ្រហស្ថ ប៉ុន្តែ​អ្នក​ធ្វើ​ទាន​ចំពោះ​បព្វជិត​បែប​ដូច្នោះ​​ក៏​បាន​បុណ្យ​ដែរ ៕ សាន សារិន