ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​លី​កា មិន​ទាមទារ​អ្វី​ពី​បុរស​ជិះ​ម៉ូតូ​បុក​ឡាន​នាង​ជាង​១២​ម៉ឺន​ដុល្លារ គ្រាន់តែ​ធ្វើ​​រឿង​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​អ្នក​នាង ម៉ូ​លី​កា និង​ស្វាមី​លោក ហុង ម៉ា​នុ​ណ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​កំពង់​ស្ដី​កណ្ដាល ឃុំ​កំពង់​រាប ស្រុក​កោះសូទិន…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​អ្នក​នាង ម៉ូ​លី​កា និង​ស្វាមី​លោក ហុង ម៉ា​នុ​ណ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​កំពង់​ស្ដី​កណ្ដាល ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្រោយ​ពី​បញ្ចប់​ការងារ​ទាំងនោះ នាង និង​ស្វាមី​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​ក៏​ជួបនឹង​ព្រឹត្តិការណ៍​នឹក​មិន​ដល់​មួយ គឺជា​រឿង​ចរា​ចរណ៍ ខណៈ​ម៉ូតូ​១​ជិះ​មក​ប៉ះ​ឡាន​របស់​នាង​ក្នុង​លក្ខខណ្ឌ​មិន​គោរព​ច្បាប់​ចរាចរណ៍​។

ម៉ូ​លី​កា បាន​ថ្លែង​សារ​ថា «​នាង​ខ្ញុំ និង​ស្វាមី ព្រមទាំង​ប្អូន​ៗ និង​ក្មួយ​ៗ​ខ្ញុំ​យក​ថវិកា និង​អំណោយ​បន្ដិចបន្តួច ព្រមទាំង​ថវិកា​៥០០​ដុល្លារ​ជូន​ដល់​អ៊ុំ​ប្រុស​ដែល​បាន​ស្លា​.​ប់​ពាក់កណ្ដាល​ខ្លួន ហើយ​ជំងឺ​ចេះ​តែ​ឈឺ​ទៅ ខ្ញុំ​បានឮ​ដំណឹង​នេះ​ក៏​មក​ភ្លាម​តែ​ម្ដង ដោយសារ​តែ​គាត់​ធ្ងន់ធ្ងរ ហើយ​ហៅ​ព្រះសង្ឃ​មក​សូត្រធម៌​បណ្ដើរ​ៗ​ហើយ​។ ខ្ញុំ និង​ប្ដី​ក៏​ធ្លាប់​លំបាក​ដែរ ខ្ញុំ​ជា​កូនកំព្រា ចឹ​ង​ហើយ​ខ្ញុំ​ចង់​ធ្វើបុណ្យ​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​កំព្រា​ដូច​ជាតិ​នេះ ធ្វើបុណ្យ​ទាន់​ខែភ្លឺ ទោះ​គាត់​មិនមែន​ជា​សាច់ញាតិ​របស់ខ្ញុំ​ក៏​ដោយ​»​។

ម៉ូ​លី​កា ថ្លែង​សារ​បន្ត​ថា «​អរគុណ សប្បុរសជន និង​តំណាង​ចែកចាយ​ចែក​ទាំងអស់​ដែល​បាន​ចូលរួម​ថវិកា​ជួយ​ដល់​ពួក​គាត់​»​។

ប៉ុន្ដែ​អ្វី​ដែល​គូរ​ឲ្យ​សោកស្ដាយ ក្រោយ​ពេល​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ផ្ដល់​ថវិកា​ឲ្យ​ក្មេង​ៗ​មួយ​ចំនួន​នៅ​ទីនោះ​ហើយ ម៉ូ​លី​កា និង​ស្វាមី ខណៈ​កំពុង​ជិះ​រថយន្ដ​យឺត​ៗ​ស្រាប់តែ​ត្រូវ​ក្មេង​ប្រុស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​រថយន្ដ​ទំនើប​របស់​នាង​ម៉ាក​Ford 2020 តម្លៃ​ជាង​១២​ម៉ឺន​ដុល្លារ ដែល​ទើបនឹង​ទិញ​មិន​ទាន់​បាន​១​ស​ប្ដា​ហ៍​ផង ធ្វើ​ឲ្យ​ស្វាមី​នាង​បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់​ជា​ខ្លាំង​។

ប៉ុន្ដែរ​ទោះជា​ត្រូវ​យក​ឡាន​ទៅ​ជួសជុល​អស់ប្រាក់​ច្រើន​ក្ដី ក៏​ម៉ូ លី​កា មិន​ទាមទារ​សំណង​ពី​ជន​បង្ក​នោះ​ឡើយ ដោយ​គ្រាន់តែ​ផ្ដល់​ការ​អប់រំ​ឲ្យ​យុវជន​រូប​នោះ​បើកបរ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​អ្នក​បុក​ឡាន​នាង​នោះ និង​គ្រួ​សារបាន​ទទួលស្គាល់​កំហុស និង​សុំ​ទោស​នាង​មក​។

ម៉ូ​លី​កា បញ្ចេញ​សារ​ថា «​ទើប​ចែក​អំណោយ​ចប់ មាន​ក្មេង​ប្រុស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន បុក​ឡាន​ចែ​កា​ពីក្រោយ ខ្ញុំ​មិន​ចង់​មានរឿង រករឿង​កូន​ហ្នឹង​ទេ ព្រោះ​ទើប​មក​ធ្វើបុណ្យ ខ្លាច​កំពប់​បុណ្យ ឃើញ​សាច់ញាតិ​មក​សំពះសុំទោស​ថា «​បងស្រី​ខ្ញុំ​គ្មាន​អ្វី​សង​ថ្លៃ​ខូចខាត​បង​ទេ បង​លើក​លែង​ទៅ ពួក​ខ្ញុំ​ជា​កម្មករ​គេ​ទេ គ្មាន​លុយ​សមត្ថភាព​សង​ខូច​ឡាន​បង​ទេ ខ្ញុំ​សូមទោស​»​។ ខ្ញុំ​ឮ​ហើយ​​អាណិត​គាត់​ខ្លាំង ហើយ​ក៏​មិន​ទារ​សំណង​ដែរ តែ​លើក​ក្រោយ​ឲ្យ​ប្អូន​ជិះ​តិច​ៗ​បាន​ហើយ កុំ​ឲ្យ​គ្រោះថ្នាក់​អីចឹង​ទៀត ខ្ញុំ​លើកលែង​ឲ្យ ។ ម៉ា​ភូមិ​ហ្នឹង​ឃើញ​ថា ក្មេង​ហ្នឹង​អ្នក​ខុស​ទាំងស្រុង សំខាន់​ប៉ះ​ឡាន​ប្ដី​ខ្ញុំ​កំពុង​ស្រលាញ់​ទើប​ទិញ​បាន​៦​ថ្ងៃ ប្ដី​សេ​ធ​រឿង​ឡាន​»​។

តាម​រយៈ​កាយវិការ​នេះ អាច​ឱ្យ​ដឹង​ថា នាង​មានចិត្ត​សណ្តោស​ប្រណី មនុស្ស​ដែល​ដឹង​ខុស ហើយ​​ចេះ​កែ​សុំ​ទោស​មក​ធ្វើ​ត្រូវ​វិញ​។ យ៉ាងណា​មិន​ថា បើក​ម៉ូតូ ឬ​ឡាន​នោះ​ទេ ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង​មានការ​យោគយល់​គ្នា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ