ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​និង​គ្រូ​ពាក់ព័ន្ធ​នឹង​ករណី​ភរិ​យា​​អគ្គនាយក​ពន្ធនាគារ​ត្រូវ​ទៅ​ធ្វើតេស្ត​នៅ​ទីតាំង​មួយ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជម្រុញ​ឲ្យ​ការ​ធ្វើតេស្ត​សម្រាប់​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​ប្រ​យោល​ជាមួយនឹង​លោកស្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល​បាន​សម្រេច ក្រសួង​រៀបចំ​ទីតាំង​ថ្មី​មួយទៀត​សម្រាប់​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​ទៅ​ពិនិត្យ​និង​ធ្វើតេស្ត​។ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​វេលា​ថ្ងៃ​ត្រង់នេះ​ថា ទីតាំង​មួយទៀត​ត្រូវ​បាន​កំណត់​រៀបចំ​សម្រាប់ធ្វើតេស្ត ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ភរិយា​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជម្រុញ​ឲ្យ​ការ​ធ្វើតេស្ត​សម្រាប់​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​ប្រ​យោល​ជាមួយនឹង​លោកស្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល​បាន​សម្រេច ក្រសួង​រៀបចំ​ទីតាំង​ថ្មី​មួយទៀត​សម្រាប់​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ ដើម្បី​ទៅ​ពិនិត្យ​និង​ធ្វើតេស្ត​។

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​វេលា​ថ្ងៃ​ត្រង់នេះ​ថា ទីតាំង​មួយទៀត​ត្រូវ​បាន​កំណត់​រៀបចំ​សម្រាប់ធ្វើតេស្ត ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ភរិយា​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ ដែល​រក​ឃើញ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ដូច្នេះ សូម​អញ្ជើញ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​ទៅ​ធ្វើតេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​» ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពី​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ លើ​ក្រុម​គ្រួសារ​អគ្គនាយក​ពន្ធនាគារ​កម្ពុជា​គឺ លោក ឆែម សា​វុ​ធ រួម​នឹង​អ្នក​រស់នៅ​ជាមួយ​សរុប ៦​នាក់ ក្នុង​នោះ​ក៏​មាន​ភរិយា​របស់​លោក ឆែម សា​វុ​ធ ដែល​បាន​ធ្វើ​ដំណើរ​មក​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​អ៊ី​អន ១ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ទីតាំង​ចំនួន ៣ ដែល​មានការ​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វី​ដ ១៩ ក្នុង​នោះ​មាន​ផ្សារ​ទំនើប​អ៊ី​អន ១ សណ្ឋាគារ​ភ្នំពេញ និង​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ ជា​បណ្ដោះអាសន្ន​រយៈពេល ២ ស​ប្ដា​ហ៍ ។​

ក្រៅពី​ទីតាំង​ថ្មី​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នេះ បងប្អូន​ដែល​ប៉ះពាល់​នឹង​អ្នក​កើត​កូ​វី​ដ ១៩ ក៏​អាច​ទៅ​ពិនិត្យ​ធ្វើតេស្ត​នៅ​ទីតាំង ៣ ផ្សេង​ទៀត​មាន​ដូច​ជា ៖ ១- សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ ២- បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន​១ រាជធានី​ភ្នំពេញ ៣- ពន្ធ​ធនាគារ​ព្រៃ​ស ។ ក្នុង​នោះ​ផង​ដែរ ក្រុមការងារ​ក្រសួង​នឹង​យក​វត្ថុ​សំណាក​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ក្នុង​ករណី​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ