ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ទំនប់​ទឹក​ភ្នំ​ដំរី រង​ការ​បំផ្ទុះ​យក​ថ្ម​លក់​យ៉ាង​កក្រើក​ដី (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាង​ទំនប់​ទឹក​ភ្នំ​ដំរី ដែល​អ្នកស្រុក​ថា ជា​កន្លែង​ទេសចរណ៍​នោះ កំពុង​តែ​រង​ការ​ដាក់​បំផ្ទុះ​យក​ថ្ម​លក់​តាម​អំពើ​ចិត្ត​ទៅ​ហើយ ។ អាង​ទំនប់​ទឹក​ភ្នំ​ដំរី​នេះ សំបូរ​ទៅ​ដោយ​ជួរ​ភ្នំ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ដំរី…

ខេត្តកំពត ៖ អាង​ទំនប់​ទឹក​ភ្នំ​ដំរី ដែល​អ្នកស្រុក​ថា ជា​កន្លែង​ទេសចរណ៍​នោះ កំពុង​តែ​រង​ការ​ដាក់​បំផ្ទុះ​យក​ថ្ម​លក់​តាម​អំពើ​ចិត្ត​ទៅ​ហើយ ។ អាង​ទំនប់​ទឹក​ភ្នំ​ដំរី​នេះ សំបូរ​ទៅ​ដោយ​ជួរ​ភ្នំ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​គ្រប់​មាត់​ថា អាង​ទំនប់​ទឹក​មួយ​នេះ ជាប់​នឹង​ជួរ​ភ្នំ ហើយ​ក៏​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​កាន់​តំបន់​មួយ​នេះ​ដែរ ប៉ុន្តែ​គេ​បាន​មើលឃើញ​ថា តំបន់​ទេសចរណ៍​ដែល​សំបូរ​ទៅ​ដោយ​ជួរ​ភ្នំ​នេះ បច្ចុប្បន្ន​កំពុង​រង​ការ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​ទៅ​វិញ​។

បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ឹ​ម រ៉ា អាយុ​36​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កែស ឃុំ​ដំណាក់​កន្ទួត​ខាងជើង បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​27 ខែវិច្ឆិកា​នេះ​ថា គាត់​មិន​ហាន​ដើរទៅ​រក​លុយ​ស្រុក​គេ​ឆ្ងាយ​នោះ​ទេ ព្រោះតែ​ខ្លាច​ជំងឺឆ្លង​កូ​វី​ដ​19 ហើយ​ក៏​ងាក​មក​ជីក​កកាយ​វាយ​ថ្ម​លក់​វិញ​។

ពលរដ្ឋ​ខាងលើ​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ទាំង​ញើស​ហូរ​សស្រាក់​នៅ​ក្នុង​រូង​ថ្ម​មួយ​នៅ​ជិត​ទំនប់​ទឹក​ថា គាត់​ជីក​កាយ​រក​ដុំ​ថ្ម​នេះ គឺ​ប្រើ​ដោយ​កម្លាំងបាយ​ទេ ព្រោះ​គាត់​មិន​មាន​លទ្ធភាព​ទិញ​គ្រឿង​បំផ្ទុះ​ឡើយ​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែវិច្ឆិកា​នោះ​ដែរ អ្នក​យក​ព័ត៌មាន​ក៏​បាន​សួរ​លោក ព្រំ អ៊​ន មេឃុំ​ដំណាក់​កន្ទួត​ខាងជើង​ដែរ ពាក់ព័ន្ធ​នឹង​រឿង​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​នៅ​ភ្នំ​ជាប់​នឹង​មាត់ទឹក​ភ្នំ​ដំរី ប៉ុន្តែ​លោក​មេឃុំ​ដំណាក់​កន្ទួត មិន​ផ្តល់​បទ​សម្ភាសន៍​នោះ​ទេ តែ​លោក​បង្វែរ​ឱ្យទៅ​សួរ​ខាង​រ៉ែ​ទៅ​វិញ​។

លោក ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច ក៏​លោក​មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ដែរ ដោយ​លោក​ថា ចាំ​ជួប​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច ទៅ​។

ចំណែក​លោក ហៀ​ង ម៉េ​ង ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អាង​ទំនប់​ទឹក​ភ្នំ​ដំរី​នេះ ជួសជុល​ដោយ​ថវិកាជាតិ​ក្នុង​ឆ្នាំ​2019​។

លោក ហៀ​ង ម៉េ​ង និយាយ​បន្ត​ថា តំបន់​អាង​ទឹក​នេះ គឺ​នៅ​ជាប់​ជួរ​ភ្នំ ហើយ​គេ​ចាត់​ទុក​ថា អាង​ទឹក​មួយ​នេះ​ជា​កន្លែង​ទេសចរណ៍​មួយ​ផង​ដែរ ប៉ុន្តែ​បើ​យើង​មិន​ជួយ​ការពារ​ទេ អាច​រង​ការ​បំផ្លាញ​ដោយសារ​ការ​បំផ្ទុះ​រំសេវ យក​ថ្ម​លក់​យ៉ាង​កក្រើក​ដី​ទៅ​ហើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ