ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយប៉ប្រិចភ្នែក​! ឆក់យកជីវិតទាំង​​២នាក់​ប្តីប្រពន្ធ​

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​​បុកជាមួយ​ម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាស​គ្នា​ បណ្តាល​​ឱ្យ​បាត់បង់ជីវិត​​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្វ​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​។ ហេតុការណ៍​​ខាងលើនេះ​​បានកើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​៦និ​៣០​នាទី​​យប់​ថ្ងៃ​ទី​២៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០២០​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៤​ (ពី​ស្រុក​គូ​លេ​ន​ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប​)…

ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​​បុកជាមួយ​ម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាស​គ្នា​ បណ្តាល​​ឱ្យ​បាត់បង់ជីវិត​​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្វ​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​។

ហេតុការណ៍​​ខាងលើនេះ​​បានកើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​៦និ​៣០​នាទី​​យប់​ថ្ងៃ​ទី​២៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០២០​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៤​ (ពី​ស្រុក​គូ​លេ​ន​ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប​) ត្រង់​ចំនុច​អូរ​ស្រឡៅ​ប្រហោង ស្ថិត​ក្នុងភូមិ​ស្រ​យ៉ង​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។

បើ​តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុបានអោយ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ISUZU ព​ណ៌ក្រហម ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AS-៨៧៦២ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំនុច​កើតហេតុ​ក៏​បាន​រេច​ង្កួ​ត​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿងម៉ាកហុង​ដា​ ធុន​​C125 ​ព​ណ៏​ខ្មៅ​ ស៊េរី​​ឆ្នាំ​២០០៥ ​ពាក់​ស្លាក​លេខ ​បាត់ដំបង​ ១A-២៨៨៧ ​ដែល​បើកបរ​ដោយ​បុរស​ជាប្តី​កំពុង​​​ឌុ​ប​ប្រ​ព​ន្វ​ ​ធ្វើដំណើរ​ក្នុង​ទិសដៅ​​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

តា​មកា​រ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឡាញ លី​ស៊ី​​ឡេ​ង​ អធិកា​នគរបាល​ស្រុក​គូ​លេ​ន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២នាក់​ប្តីប្រពន្ធ​ដែលបាត់បង់ជីវិត​​​ខាងលើ ក្នុង​នោះ​បុរស​ជា​ប្តី​​ឈ្មោះ ម៉ៅ ស្រស់ ​អាយុ​៣៥​ឆ្នាំ​ ជា​អ្នកបើកបរ​ម៉ូតូ ​និង​ស្ត្រីជា​ប្រពន្ធ​​ឈ្មោះ សុខ អាយុ​៣៣​ឆ្នាំ​ ។ ជនរងគ្រោះទាំង​​២នាក់​រស់នៅ​ភូមិ​បឹង​មាលា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​អធិការដ្ឋាន​ស្រុក​គូលែន​បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច​នគរបាល​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​យ៉ង់ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ នឹង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ភ្លាម​ៗ​ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ម្ចាស់​រថយន្ត​បង្ក​ខាងលើ​មានឈ្មោះ​មៀ​វ គ​ន្ធា​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​មានមុខ​រប​ជា​បុ​គ្គលិ​ក​ក្រុមហ៊ុន​បំពង​ទីប​ជ័រ​ប ច្ចុប្បន្ន​ស្នាក់​នៅ​ភូមិស្រ​យ​ង​ជើង ​ឃុំ​ស្រ​យ​ង ​ស្រុក​គូ​លេ​ន ​ខេត្តព្រះវិហារ ។

​បច្ចុប្បន្ន​ ជន​បង្ក​នឹង​វត្ថុ​តាង​​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ