ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បារម្ភ​! ពេល​ឃើញ​ស្តែង​នឹង​ភ្នែក​​បុរស​ម្នាក់​ត្រូវ​ឆត្រ​ដ៏​ធំ​ធ្លាក់​ទាក់​ដៃ​ចង្កូត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​អាច​ជា​សញ្ញា​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ​គ្រប់ពេល​បាន ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​ណាមួយ​ណែនាំ​នោះ​ទេ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែវិច្ឆិកា ឆ្នាំ​2020 កន្លង​ទៅ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​កើតឡើង​ដោយ​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​ព្រលឹង​ចុង​សក់​ដល់​បុរស​ម្នាក់​នៅ​ក្នុង​ហេតុការណ៍…

ខេត្តបន្ទាយមានជ័យ ៖ ការ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​អាច​ជា​សញ្ញា​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ​គ្រប់ពេល​បាន ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​ណាមួយ​ណែនាំ​នោះ​ទេ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែវិច្ឆិកា ឆ្នាំ​2020 កន្លង​ទៅ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​កើតឡើង​ដោយ​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​ព្រលឹង​ចុង​សក់​ដល់​បុរស​ម្នាក់​នៅ​ក្នុង​ហេតុការណ៍ និង​រាល់​អ្នក​ឃើញ​គ្រោះថ្នាក់​នេះ​ផ្ទាល់​ភ្នែក​ក៏​ភ័យ​បុក​ពោះ​គ្រប់​គ្នា​ផង​ដែរ​។

ពោល គឺ​ខណៈ​ពេល​បុរស​ខាងលើ​កំពុង​តែ​បើកបរ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឆ័​ត្រ​ដ៏​ធំ​មួយ​របស់​អាជីវករ​លក់​តាម​ចិញ្ចើម​ផ្លូវ​ដួល​ទាក់​ដៃ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​តែ​ម្តង ករណី​ដួល​ម៉ូតូ​នេះ​កើតឡើង​នៅ​លើ​ផ្លូវ​បេតុង ចំណុច​ព្រំប្រទល់​ភូមិ​មិត្តភាព និង​ភូមិ​សាមគ្គី​មាន​ជ័យ ក្នុង​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ហើយ​អ្វី​ដែល​មើលទៅ​គួរ​ឲ្យ​ខ្លាច និង​គ្រប់​គ្នា​ភ័យ​ញាក់សាច់​នោះ គឺ​ចំ​ពេល​បុរស​ខាងលើ​ដួល​ដេក​លើ​ផ្លូវ​បេតុង ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​បញ្ច្រាស់ទិស​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ ប៊ិះ​នឹង​កិន​ជន​រង​គ្រោះ​ថែម​ទៀត​ផង​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ថ្វី​ត្បិត​ជន​រង​គ្រោះ​បាន​រួច​ផុត​ជីវិត និង​មិន​មាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ ប៉ុន្តែ​អ្នកស្រុក​បាន​ទទូច​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច គួរ​មាន​វិធានការ​អប់រំ​ណែនាំ​ដល់​អ្នក​ប្រកប​របរ​រកស៊ី​តាម​ចិញ្ចើម​ផ្លូវ ជា​ពិសេស​អ្នក​ប្រើប្រាស់​ឆ័​ត្រ​ត្រូវ​រៀបចំ​ទុកដាក់ ឬ​ចង​ឲ្យ​បាន​ត្រឹមត្រូវ​ផង ចៀសវាង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ណាមួយ ដូច​ជា​ករណី​ខាងលើ​នេះ​ដែល​បាន​កើតឡើង​។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​ក្នុង​សម័យ​មេរោគ​កូ​វី​ដ​19 ខណៈ​ថៃ​បិទ​ព្រំដែន ដោយសារ​អ្នកស្រុក​ភាគច្រើន​គ្មាន​ការងារ​ធ្វើ ក៏​បាន​ងាក​មក​ចាប់​មុខរបរ​លក់ដូរ​កាន់តែ​ច្រើន​ឡើង​ៗ​ធ្វើ​ឲ្យ​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ក្លាយទៅជា​ទីផ្សារ​ដាក់​ឆ័​ត្រ​លក់ទំនិញ​យ៉ាង​ព្រោងព្រៀត​តែ​ម្តង​។

ក្នុង​គ្រានោះ​ផង​ដែរ អ្នកស្រុក​ក៏​បាន​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច មេត្តា​ជួយ​ពិនិត្យ​មើល​ចំណី​ផ្លូវជាតិ​លេខ​5 មុខ​ផ្សារ​កណ្តាល ក្នុងភូមិ និង​សង្កាត់​ផ្សារ​កណ្តាល​ផង ខណៈ​ពេល​នេះ​បាន​ក្លាយទៅជា​កន្លែង​ចត​យានយន្ត ដែល​អ្នកស្រុក​ចត​ចូល​ទិញ​ទំនិញ​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ