ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​​លាក់​គ្រឿងញៀ.ន​​ជិត​១​គីឡូទុកលក់បន្ត​ ​ត្រូវ​ជាប់​​អន្ទាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល គ្មាន​លេខ ផ្លូវ​មេ​តុង សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល គ្មាន​លេខ ផ្លូវ​មេ​តុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​រក្សាទុក និ​ង​ចែកចាយ​គ្រឿងញៀន​១​កញ្ចប់ ដែល​មាន​ទម្ងន់​ជិត​១​គីឡូ​ក្រាម​ ។

ករណី​ខាងលើ​នេះ ​លោក​ឧត្ដមសេនីយ៍ ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ របស់​កម្លាំង​សមត្ត​កិច្ច​ជំនាញ​ការិយាល័យ​ទី​៨ ដឹកនាំ​ដោយ​លោក​ឧត្តម​សេ​នី​យ៍​ទោ អ៊ឹង​ ហាវ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នឹង​មានការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក នឹង​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ជា​លទ្ធផល​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ វ៉ាង ធី​ស៊ី​ង​(WANG KEXING ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ចិន ។

ក្នុង​នោះ​សមត្ថ​កិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(WY)៧៤ ០០​គ្រាប់ មាន​ទម្ងន់​​ជិត​១​គីឡូក្រាម​ ។ ក្រោយ​ពី​ឃាត់ខ្លួន ​ជនសង្ស័យ និ​ង​វត្ថុ​តាង​ ត្រូវបាន​សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ