ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេស​៣​នាក់​​ ក្នុង​នោះ​ម្នាក់​ជា​គ្រូបង្រៀន ប្រើល្បិចដាក់ម្ចាស់ហាងទូរស័ព្ទ​ម៉ាស្អាត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​និ​ង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឃាត់ខ្លួន​ជនជាតិ​បរទេស​ចំនួន​៣​នាក់​នៅ​ចំណុច​សណ្ឋាគារ NII…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​និ​ង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឃាត់ខ្លួន​ជនជាតិ​បរទេស​ចំនួន​៣​នាក់​នៅ​ចំណុច​សណ្ឋាគារ NII SAIAI ស្ថិត​លើ​ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ពួក​គេ​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​ទូរ​សព្ទ័​ដៃ​១​គ្រឿង និង​នាឡិកាដៃ​១​គ្រឿង ប្រព្រឹត្ត​នៅ​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី តាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៣​នាក់​មាន ៖

១-ឈ្មោះ DANIEL ZACCANTI ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជន​ជាតិ​អា​ហ្ស​ង់​ទី​ន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សណ្ឋាគារ​NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

២-​ឈ្មោះ STUART BREAKELL ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជន ជាតិ អង់គ្លេស មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​សណ្ឋាគារ​NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

៣-ឈ្មោះ JAMIE LOUISEz RHODES ភេទ​ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ គ្រូបង្រៀន ស្នាក់​នៅ​សណ្ឋាគារ​NII SAIAI ផ្លូវ​លេខ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្នុង​ពេល​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត ៖ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស អែ​អ៊ិ​ច​៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២O-៦៥៣៧ មួយ​គ្រឿង, ​ប្រអប់​ដាក់​កញ្ឆា ក្រាម​ស​ថ្លា​(Epsom Salt) កន្លះ​កញ្ចប់​តូច, ​ទូរ​ស័ព្ទ​ដៃ​ពណ៌​ស្វាយ​១​គ្រឿង, ​ទូរ​សព្ទ័​ដៃ​ ពណ៌​ក្រហម​១ គ្រឿង, ​កាបូបដៃ​ពណ៌​ផ្កាឈូក១,​ ​ប្រាក់​ដុល្លារ​ចំនួន​១០ ដុល្លារ​អា​មេ​រិ​ក, ​ប្រាក់​រៀល​ចំនួន​១៣.០០០​រៀល, ​កាបូបដៃ​ពណ៌​ខ្មៅ​១ មាន​ប្រាក់​ចំនួន ១០.០០០​រៀល​, ​កាបូបស្ពាយ​ពណ៌​ខ្មៅ ១ មាន​កុំព្យូទ័រ​លេប​ថប់​ចំនួន​២ គ្រឿង ក្នុងនោះ​​តូច​ ១​គ្រឿង និង​​១គ្រឿងទៀត​ពណ៌​ទឹកប្រាក់​​។

​ដុំ​សាក​ថ្ម​ទូរ​សព្ទ័​១គ្រឿង, ​កាស់​សម្រាប់​ស្តាប់​សម្លេង​ ពណ៌ស​ ១ និង Heat Dese កុំព្យូទ័រ​ ពណ៌​ខ្មៅ ១, ​ខ្សែ​សាក​ថ្ម ៣, ​ម៉ូនីទ័រកុំព្យូទ័រ​ ពណ៌​ខ្មៅ ១ គ្រឿង, ​ម៉ាស៊ីន​ព្រី​ន​ធឺ​ ពណ៌​ខ្មៅ ១ គ្រឿង, ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា មួយ​កញ្ចប់​តូច និង​បំពង់​កែវ​តូច ចំនួន ១៥០ បំពង់, ​ទុយោ​ជ័រ​៣​ដើម, ​បំពង់​កែវ​សម្រាប់​ប្រើប្រាស់​​គ្រឿង​ញៀន​៣, ​ដែកកេះ​អត់​ក្បាល ១, .​សម្ភាៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ច្រក​ក្នុង​ថង់​ពណ៌​ខ្មៅ​ចង​មាត់​៣​ថង់​ធំ, .​កាបូបស្ពាយ​ពណ៌​ដី​លាយ​ខ្មៅ ច្រក​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ១, ​កាបូបស្ពាយ​ចំហៀង​(​ស្រី​) ពណ៌​ខ្មៅ ដាក់​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន ១ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ នួន ភី​រម្យ ភេទ ប្រុស អាយុ​៤១ ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០​អា ផ្លូវ​លេខ​២១៥ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំ​ពេ ញ មុខរបរ លក់​ទូរ​សព្ទ័​ដៃ ត្រូវ​បាន​បាត់បង់​សម្ភារៈ ៖ ទូរ​សព្ទ័​ដៃ​ពណ៌​ក្រហម ១​គ្រឿង និង នាឡិកាដៃ​ មួយ​គ្រឿង ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនបរទេស​ប្រុស​ស្រី​​ទាំង​៣​នាក់​ខាងលើ​នេះ​ ជាប់ចោទ​ក្នុង​អំពើ​ចោរកម្ម​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៧និង​៤០​នាទី​យប់​ មាន​ករណី​អំពើ​ចោរកម្ម លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ប្រព្រឹត្ត​នៅ​ចំ ណុ​ច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១ សង្កាត់​ចតុ​មុ ខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២ នាក់ មធ្យោបាយ​ជិះ​រថយន្ត​១ គ្រឿង ។

ករណី​នេះ​ដំបូង​ឡើយ​ ជនសង្ស័យ​ឈ្មោះ STUART BREAKELL បើករថយន្ត​ម៉ាកឡិច​ស៊ី​ស អែ​អ៊ិ​ច​៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q ៦៥៣៧ ដឹក​ឈ្មោះ DANIEL ZACCANTI ធ្វើ​ដំ​ណើ​រម​ក​ហាង​លក់​ទូរ​សព្ទ័​ដៃ​របស់​ជន​រង​គ្រោះ ដើម្បី​រក​ទិញ​ទូរ​សព្ទ័​ដៃ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​សុំ​ពី​មើល​ទូរ​សព្ទ័​ដៃ​ដែល​ដាក់​តាំង​លក់​ក្នុង​ហាង រួច​ជន​គេ​ក៏​បាន​សុំ​លេខ​ទូរ​សព្ទ័​អ្នកលក់ ហើយ​ក៏​ឡើង​ជិះ​រថយន្ត​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។ បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន​ផ្ញើ​សារ តាម​តេ​ឡេ​ក្រាម​មក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះជា​ភាសា​អង់គ្លេស ដោយ​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​យក​ទូរ​ស័ ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​ក្រហម ១​គ្រឿង និង​នាឡិកាដៃ​ម៉ាក​ហូ​វៃ​GT2 ១​គ្រឿង​ទៅ​ឲ្យ​ពួក​គេ​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ពេល​នោះ​ជន​រង​គ្រោះ​ទុកចិត្ត​ថា​ជា​ជនបរទេស ក៏​បាន​យក​ទូរ​សព្ទ័​ដៃ នឹង​នាឡិកា​ទៅ​ឲ្យ​ជនសង្ស័យ​តាម​ការ​កម្ម​ង់ នៅ​ចំណុច​កើតហេតុ​ខាងលើ លុះ​ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ក៏​បាន​ជួប​ជន សង្ស័យ​ឈ្មោះ DANIEL ZACCANTI នៅ​មុខ​សណ្ឋាគារ ដែល​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ DANIEL ZACCANTI បាន​ប្រាប់​ជន​រង​គ្រោះ​ថា សុំ​យក​ទូរ​សព្ទ័ នឹង​នាឡិកាដៃ​ទៅ​ឲ្យ​មិត្ត​ស្រី​របស់​គេ​មើល​នៅ​ក្នុង​សណ្ឋាគារ​សិន ហើយ​ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​ថង់​ដាក់​ទូរ​សព្ទ័​ដៃ នឹង​នាឡិកា​ឲ្យ​ទៅ​ជនសង្ស័យ ហើយ​ជន​ស​ង្ស័ យ​បាន​កាន់​ថង់​នោះ​ដើរ​ចូល​ទៅ​ក្នុង​សណ្ឋាគារ ។

ប៉ុន្តែ​ទំនង​ដោ យ​មានការ​មិន​ទុកចិត្ត ជន​រង​គ្រោះ​ក៏​ដើរទៅ​តាម​ក្រោយ តែ​ជន​ស​ង្ស័​យ​បាន​ដើរ​យ៉ាង​លឿន សំដៅ​ឡើង​ជិះ​រថយន្ត​ដែល​មានឈ្មោះ STUART BREAKELL នៅ​បញ្ឆេះ​រង់ចាំ​ជា​ស្រេច​នៅ​ក្នុង​ចត រួច​គេចខ្លួន​បាត់​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​មានការ​ចោទប្រកាន់​នូវ​អំពើ​ចោរកម្ម បង្ក​ឡើង​ដោយ​ជនបរទេស​ដូច្នោះ សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​បើក​ការ​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ​រហូត ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣ ម្នាក់​ជា​ជនជាតិ​អា​ហ្ស​ង់ ទី​ន នឹង​២​នាក់​ជា​ជនជាតិ​អង់គ្លេស ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ជា​គ្រូ​ប​ង្រៀ​ន​ទៀត​ផង ។

ទោះជា​យ៉ាងណា​ក្តី ​នេះ​បទល្មើស​ជាក់ស្តែង​មួយ ដែល​សមត្ថ​កិច្ច​បាន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង គ្រោះ នឹង​យោង​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ដែល​ពួក គេ​ពិតជា​មាន​ជាប់​ពាក់​ពន្ធ ទៅ​និង​អំពើ​ចោរកម្ម​លួច​ទ្រព្យ​ស​ម្ប​ត្តិ​ប្រជាពលរដ្ឋ​ប្រាកដ​មែន ដូច្នោះ​ទើបបាន​សមត្ត​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ