ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ទូល​សួរ​ព្រះពុទ្ធ​រក​អ្នក​ស្ងប់រម្ងាប់

3 ឆ្នាំ មុន

នៅ​វេលា​កណ្តាលរាត្រី​មាន​ទេវតា​មួយ​អង្គ​បាន​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​មាន​ព្រះ​ភាគ​ហើយ​ទូល​សួរ​យ៉ាងនេះ​ថា បុគ្គល​អ្នកមាន​លក្ខណៈ​ដូច​ម្តេច​ដែល​ព្រះ​អង្គ​ហៅ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ? បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន សូម​ព្រះ​អង្គ​ប្រាប់​នូវ​ឧត្តម​ជន​នោះ​ដោយ​ក្តី​អនុគ្រោះ ។ គ្រានោះ​ព្រះ​បរម​សាស្តា​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​យ៉ាងនេះ​ថា បុគ្គល​ណា​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌ ជា​អ្នក​រក្សាសីល មាន​សមាធិ​ល្អ​ហើយ…

នៅ​វេលា​កណ្តាលរាត្រី​មាន​ទេវតា​មួយ​អង្គ​បាន​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​មាន​ព្រះ​ភាគ​ហើយ​ទូល​សួរ​យ៉ាងនេះ​ថា បុគ្គល​អ្នកមាន​លក្ខណៈ​ដូច​ម្តេច​ដែល​ព្រះ​អង្គ​ហៅ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ? បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន សូម​ព្រះ​អង្គ​ប្រាប់​នូវ​ឧត្តម​ជន​នោះ​ដោយ​ក្តី​អនុគ្រោះ ។

គ្រានោះ​ព្រះ​បរម​សាស្តា​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​យ៉ាងនេះ​ថា បុគ្គល​ណា​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌ ជា​អ្នក​រក្សាសីល មាន​សមាធិ​ល្អ​ហើយ មិន​អាស្រ័យ​នូវ​តណ្ហា​និង​ទិដ្ឋិ បុគ្គល​នោះ​នឹង​ជា​អ្នក​មិន​ជាប់ជំពាក់​ក្នុង​សេចក្តីចម្រើន​និង​សេចក្តី​វិនាស តថាគត​ហៅ​បុគ្គល​អ្នក​មិន​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ​នោះ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ។

ម្នាល​ទេវតា អ្នកប្រាជ្ញ​ទាំងឡាយ​លោក​មិន​ជាប់ជំពាក់​ក្នុង​រូប​ជាដើម មិន​មាន​សេចក្តី​កំ​ណា​ញ់ មិន​និយាយ​លើកខ្លួន មិន​និយាយ​បន្ទាបខ្លួន ជា​អ្នក​មិន​មាន​តណ្ហា និង​ទិដ្ឋិ មិន​លុះ​ក្នុង​អគតិ​ធម៌ ជា​អ្នកមាន​ចិត្ត​ស្មើ បុគ្គល​នោះ​ឯង​លោក​ហៅ​ថា​ជា​អ្នក​ស្ងប់រម្ងាប់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ