ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ពន្ធនាគារ​ម្នាក់​ និងភរិយា ឆ្លង​កូ​វី​ដ​-១៩ រួម​នឹង​មនុស្ស​៤​នាក់​ទៀត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​ជំទាវ យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​នៅ​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២០​នេះ​អោយ​ដឹង​ថា លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​ជំទាវ យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​នៅ​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០២០​នេះ​អោយ​ដឹង​ថា លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ម្នាក់ បាន​ធ្វើតេស្ត​រក​ឃើញ វិជ្ជមាន ចំពោះ​កូ​វី​ដ​-១៩» ។

លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ម្នាក់ខាងលើ​ ត្រូវបាន​រក​ឃើញ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នេះ បន្ទាប់​ពី​ភរិយា​របស់​លោក​គឺ​មាន​ចេញ​រោគ​សញ្ញា​រយៈពេល​១០​ថ្ងៃ​ហើយ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​កូ​វី​ដ​-១៩ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។

ជាមួយគ្នានេះដែរ លោក​ជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់​ដែរ​ថា ក្រុម​គ្រូពេទ្យ​បន្ត​ធ្វើតេស្ត រក​ឃើញ​ចំនួន ៤​ករណី​ទៀត លទ្ធផល​បង្ហាញ​ថា វិជ្ជមាន កូ​វី​ដ​-១៩ ដែល​អ្នក​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​របស់​លោកអគ្គនាយក​ពន្ធនាគារ ដែល​រស់នៅ​ជាមួយ​គ្នា​ផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ