ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AEON ជូនដំណឹង​ថា ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី បើក​ដំណើរការ​ធម្មតា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អន្តរជាតិ​ដែល​វិនិយោគ​ទៅ​លើ​ទីផ្សារ​លក់រាយ Aeon Group នៅ​ម៉ោង​១១​និង​២៦​នាទី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២០​នេះ បាន​ជម្រាប​ជូនដំណឹង​ដល់​អតិថិជន អោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អន្តរជាតិ​ដែល​វិនិយោគ​ទៅ​លើ​ទីផ្សារ​លក់រាយ Aeon Group នៅ​ម៉ោង​១១​និង​២៦​នាទី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០២០​នេះ បាន​ជម្រាប​ជូនដំណឹង​ដល់​អតិថិជន អោយ​ដឹង​ថា យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ យើងខ្ញុំ​នឹង​ផ្អាក​ដំណើរការ​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល ភ្នំពេញ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​២៩ វិច្ឆិកា ២០២០ រហូត​ដល់​ថ្ងៃ​ជូនដំណឹង​ជា​ថ្មី ។

យើងខ្ញុំ​ស​ង្ឈឹ​ម​ថា ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ នឹង​បើក​ដំណើ​ការ​ឡើង​វិញ​ឆាប់​ៗ​នេះ ហើយ​យើងខ្ញុំ តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុវត្ថិភាព របស់​អតិថិជន​ជា​និច្ច​។

សូម​ជម្រាប​ជា​ដំណឹង​ផង​ដែរ​ថា សម្រាប​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល សែន​សុខ ស៊ី​ធី គឺ​បើក​ដំណើរការ​ជា​ធម្មតា ។
សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ ផ្សារ​ទំនើប​យើងខ្ញុំ ។

ការ​ចេញ​មក​ប្រកាស​ជូនដំណឹង​បែប​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងសុខាភិបាល បាន​សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ (​អ៊ី​អន ម៉​ល ភ្នំពេញ​) ជា​បណ្តោះអាសន្ន ក្រោយ​ពេល​រក​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ លើ​ខ្លួន​ស្ត្រី ខ្មែរ​ម្នាក់ ដែល​រូប​គាត់​បាន​ចូល​ទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ