ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​បន្ទាន់ ​រឿង​កូ​វី​ដ១៩ ឆ្លង​ចូល​សហគមន៍ពាក់ព័ន្ធថ្នាក់ឧបនាយករដ្ឋមន្ត្រី

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​សំឡេង​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នេះ​ជា​ករណី​ដំបូង​បំផុត ដែល​យើង​អាច​ចាត់​ទុក​ថា ជា​ការ​ឆ្លង​ក្នុង​សហគមន៍ ក្រោយ​រក​ឃើញ​ស្ត្រី​រូប​នេះ​ដែល​ជា​ភរិយា​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​សំឡេង​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នេះ​ជា​ករណី​ដំបូង​បំផុត ដែល​យើង​អាច​ចាត់​ទុក​ថា ជា​ការ​ឆ្លង​ក្នុង​សហគមន៍ ក្រោយ​រក​ឃើញ​ស្ត្រី​រូប​នេះ​ដែល​ជា​ភរិយា​ឯកឧត្តម ឆែម សា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ។ ហើយ​មានការ​ពាក់​ពន្ធ​ជាមួយ​ខេត្តសៀមរាប ភ្នំពេញ និង​អាច​ឈាន​ដល់​ខេត្តបន្ទាយមានជ័យ ខេត្ត​មណ្ឌល​គី​រី ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បែប​នេះ រាជ​ដ្ឋា​ភិ​បាល​បាន​ប្រកាន់​យក​វិ ធាន​ការ​ជា​បន្ទាន់ ដោយ​ធ្វើការ​ប្រមូលផ្តុំ​អ្នក​ដែល​ពាក់ព័ន្ធទាំង​ផ្ទាល់​ និង​ប្រយោលយក​មក​ធ្វើ​សំណាក និង​ពិនិត្យ ។

ដោយឡែក នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី គឺ​សម្តេច ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ិ​ន ឈិ​ន ឯកឧត្តម កើត រិ​ទ្ធ ក៏​ដូច​ជា មេដឹកនាំ​មួយ​ចំនួន​ទៀត ដែល​បាន​ប្រជុំ​ជាមួយ​គ្នា​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក៏​ត្រូវ​ធ្វើការ​ធ្វើតេស្ត ដោយ​ម៉ត់ចត់ ក្នុង​នោះ​អាច​មាន​ទាំង​ក្រុម​គ្រួសារ​ផង​ដែរ ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ចំពោះ​អ៊ី​អន​មួយ ដោយសារ​ចាំបាច់​ត្រូវ​បិទ​មួយ​រយៈពេល​ខ្លី ដើម្បី​ត្រួត​ព​និ​និត្យ​អ្នក​ដែល​មានការ​ពាក់ព័ន្ធ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ទៀត​ថា សម្តេច​សូម​អំពាវនាវ​ពលរដ្ឋ​កុំ​មានការ​ឆោឡោ ភ័យ​ខ្លាច រហូត​ទៅ​ដល់​ការ​បាត់បង់​នូវ​ការ​គ្រប់គ្រង ។ ប៉ុន្តែ​សម្តេច ក៏​សុំ​ស្នើ​ពលរដ្ឋ​បង្កើន​នូវ​ការ​យកចិត្តទុកដាក់ ពាក់ព័ន្ធ​ជាមួយ​ហ្នឹង​ការ​ការពារ​ខ្លួន តាម​រយៈ​ការ​ពាក់​ម៉ាស់ លាងដៃ ការ​អនាម័យ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ក្នុង​ករណី​ដែល​មានការ​សង្ស័យ​ត្រូវ​ទៅ​រក​កា​បញ្ជាក់​ពី​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ។ សុំ​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ការពារ​ខ្លួន​ក្នុង​កាលៈទេសៈ​ដែល​ចាំបាច់​នេះ ហើយ​បើ​អាច​ជៀសវាង​បាន សូម​ជៀសវាង កុំ​ធ្វើការ​ប្រមូលផ្តុំ​ណាមួយ ។ សម្តេច​តេ​ជោ​៖ មិន​មានការ​បិទ សាលារៀន ខេត្ត​ដែល​មានការ​ពាក់ព័ន្ធ​ទេ ៕