ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បញ្ជូន​គ្រូពេទ្យ​ចេញ​ធ្វើការ​ទាំង​យប់​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​ស្ត្រីកើតកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបាន​បញ្ជាក់​នៅ​យប់ ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ​ថា ក្រោយ​ពី​រក​ឃើញ​ភរិយា​របស់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបាន​បញ្ជាក់​នៅ​យប់ ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ​ថា ក្រោយ​ពី​រក​ឃើញ​ភរិយា​របស់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឯកឧត្តម ឆែម សា​វុ​ធ ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រួច​មក​ក្រុម​គ្រូពេទ្យ បាន​ចេញ​ធ្វើការ​ទាំង​យប់ ដោយ​ទៅ​យក​អ្នកជំងឺ​នៅផ្ទះ ក្នុង​បុរី​ប៉េង​ហួត តាម​ផ្លូវ​៦០​ម៉ែត្រ មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ព្រមទាំង​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ លើ ក្រុម​គ្រួសារ​របស់​គាត់ និង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

ជាមួយ​គ្នា​នោះ លោក​ជំទាវ យក់ សម្បត្តិ ក៏​បាន​បន្ថែម​ថា ក្រសួងសុខាភិបាល​ក៏​បាន ណែនាំ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បញ្ជូន​គ្រូពេទ្យ​ចេញ​ធ្វើការ​ទាំង​យប់​ដែរ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​អ្នកជំងឺ​កូ​វី​ដ​នេះ​ដោយសារ​គាត់​មានផ្ទះ​នៅ​សៀមរាប ។ គាត់​បាន​ទៅ​នៅ​សៀមរាប​ដូច​ជា ៤ ទៅ ៥​ថ្ងៃ​ដែរ ។

លោក​ជំទាវ យក់ សម្បត្តិ បន្ថែម​ថា «​ស្ត្រី​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ភរិយា ឯកឧត្តម ឆែម សា​វុ​ធ មាន​រោគ​សញ្ញា​តាំងពី ១០​ថ្ងៃមុន ។ កាលពី​ថ្ងៃ​សៅរ៍​មុន គាត់​ទៅ​ញ៉ាំ​អី​នៅ​ផ្សារ​អ៊ី​អន​១ ហើយ​គាត់​ឡើង​ចុះ​ភ្នំពេញ​-​សៀមរាប ។ គាត់​ឥឡូវនេះ​នៅ​ភ្នំពេញ ។ ព្រឹក​មិ​ញ គាត់​ឡើងជណ្តើរ​៣​កាំ ក៏​ហត់​ដែរ ហើយ​គាត់​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត គឺ​ឥឡូវនេះ ឃើញ​ថា វិជ្ជមាន ហើយ​មន្ទីរពេទ្យ​ប៉ាស្ទ័រ បញ្ជាក់​ថា វិជ្ជមាន ។

អ្វី​ដែល​យើង​ព្រួយបារម្ភ មិនដឹង​ថា គាត់​ទាក់ទង​ទៅ​ខាង​ណាខ្លះ? ហើយ​ឯកឧត្តម ឆែម សា​វុ​ធ លឺ​ថា បាន​មក​ប្រជុំ​នៅ​ក្រសួងមហាផ្ទៃ ។ អីចឹង ខ្ញុំ​សូម​ជូន​ព័ត៌មាន​ទៅ​ក្រុម​យើង បើសិន​នរណា​មានការ​ពាក់ព័ន្ធ​សុំ​ឲ្យ​ជួយ​ជូនដំណឹង​មក​ថែម​ទៀត ដើម្បី​យើង​បញ្ជូន​ក្រុម​ពេទ្យ ឲ្យ​ចេញ​ធ្វើការ​ទាំង​យប់ ។ ខ្ញុំ​ក៏​បាន​បញ្ជូន​សារ​នេះ បញ្ជូន​សារ​នេះ​ទៅ​មន្ទីរ​សុខាភិបាល នៅ​ខេត្តសៀមរាប ដើម្បី ឲ្យ​ចេញ​ធ្វើការ​ទាំង​យប់​ដែរ សម្រាប់ ចេញ​ធ្វើការ​ទាំង​យប់​ដែរ ពីព្រោះ​គាត់​បាន​ចេញ​ទៅ​នៅ​ខេត្តសៀមរាប ដោយសារ​គាត់​មានផ្ទះ​នៅ​សៀមរាប​។ គាត់​បាន​ទៅ​នៅ​សៀមរាប ដូច​ជា ៤ ទៅ ៥​ថ្ងៃ​ដែរ ។ នៅ​ថ្ងៃនេះ យើង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​ករណី​ដែរ »​។

លោក​ជំទាវ យក់ សម្បត្តិ ក៏​បាន​បន្ថែម​ថា ក្រសួងសុខាភិបាល កំពុង​ស្នើ​សុំ គោលការណ៍​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើតេស្ត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដោយសារ​តែ​ក្នុង​កិច្ចប្រជុំ​ធំ​មួយ ឃើញ​មាន​ឯកឧត្តម ឆែម សា​វុ​ធ នៅ​ក្នុង​ហ្នឹង ហើយ​ឃើញ​មាន​ថ្នាក់ដឹកនាំ​ច្រើន​ណាស់ ។ ដូច្នេះ​ហើយ​ថ្នាក់ដឹកនាំ ដែល​បាន​ចូលរួម​ប្រជុំ​យើង​នឹង​សុំ​អនុញ្ញាត​ធ្វើតេស្ត ហើយនឹង​សុំ ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​បន្ទាប់​មក នឹង​សួរ ថ្នាក់ដឹកនាំ គាត់​នឹង​បន្ត​ជួប​នៅ​កន្លែង​ណាស់​ខ្លះ​។ អ្វី​ដែល​យើង​ព្រួយបារម្ភ គឺ​អាច​នឹង​ពាក់ព័ន្ធ​ទ្រង់ទ្រាយ​ធំ ដែល​យើង​នឹង​បន្ត​ស្រាវជ្រាវ ។

ជា​គោលការណ៍​ចំពោះ​មុខ​នេះ លោក​ជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​សម្រេច​បិទ​ផ្សារ​ទំនើប​អ៊ី​អន​១ នៅ​ភ្នំពេញ ដោយសារ​តែ​ស្ត្រី​ខ្មែរ ដែល​ទើប​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩​នេះ បាន​ដើរ​ផ្សារ​នោះ មុន​ពេល​ពិនិត្យ​រក​ឃើញ​កើត​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ