រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវតាមរយៈសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា សូមអំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីកូវីដ១៩ នៅផ្សារអ៊ីអន១ ដែលស្ត្រីម្នាក់នោះ ក៏បានឡើងចុះខេត្តសៀមរាប ញឹកញាប់ផងដែរ ។
នាយករដ្ឋមន្ត្រី បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនចៅចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការដែលអាចមានការចម្លងកូវីដ១៩។ ចំពោះស្ត្រីដែលរកឃើញកូវីដ១៩នោះ មិនមែនជាអ្នកមកពីបរទេសឡើយ ។
សូមបញ្ជាក់ថា ៖ ក្រសួងសុខាភិបាល សម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារនេះ ៕
ចែករំលែកព័តមាននេះ