ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី យក់ សម្បត្តិ ៖ ព្រួយបារម្ភ​ព្រោះ​ស្ត្រី​កើតកូវីដ​មិនមែន​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា ស្ត្រី​ដែល​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ គឺ​មាន​ចេញ​រោគ​ស​ញ្ជា​រយៈពេល​១០ ថ្ងៃ​ហើយ​ក្នុង​នោះ​ផង​ដែរ​លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា ស្ត្រី​ដែល​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ គឺ​មាន​ចេញ​រោគ​ស​ញ្ជា​រយៈពេល​១០ ថ្ងៃ​ហើយ​ក្នុង​នោះ​ផង​ដែរ​លោក​ជំទាវ យក់ សម្បត្តិ ក៏​បាន​លើក​ឡើង​ថា គាត់​មានការ​ព្រួយបារម្ភ​មួយទៀត​ផង​ដែរ ដោយសារ​តែ​ស្ត្រី​រូប​នេះ​មិនមែន​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​រក​ឃើញ​ថា ស្ត្រី​ខាងលើ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្រសួងសុខាភិបាល សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ ជា​បណ្តោះអាសន្ន ព្រោះ​ស្ត្រី​ម្នាក់​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ដែល​បាន​ចូល​ទៅ​កាន់​ផ្សារ​នេះ ដើម្បី​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់​មួយ​ចំនួន ។

លោកស្រី យក់ សម្បត្តិ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ថា មាន​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​រូប​គាត់​ចេញ​រោគ​សញ្ញា​សង្ស័យ ហើយ​ភ្លាម​ៗ​នេះ​ក្រសួងសុខាភិបាល​ក៏​បាន និង​កំពុង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​គាត់​នៅ​ក្នុង​ផ្សារ​អ៊ី​អន​១ ដើម្បី​យក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ។

លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា ការ​សម្រេច​បិទ​ផ្សារ​អ៊ី​អន​១ រយៈពេល​ប៉ុន្មាន​ថ្ងៃ​សិន ដើម្បី​តាមដាន​រក​អ្នក​ពាក់ព័ន្ធ​មក​ធ្វើតេស្ត និង​ទប់ស្កាត់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ បន្ត​ទៀត ។ ស្ត្រី​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​ខាងលើ​នេះ​រស់នៅ​ក្នុង​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ