ខេត្តតាកែវ ៖ ករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ នេះបើយោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយនាយប់ថ្ងៃទី២៨ ខែវិច្ចិកានេះ ។
ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសំរោងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ភី ឈុន សហការជាមួយប៉ុស្តិរដ្ឋបាលឃុំរវៀង លោកមេភូមិ មេឃុំ និងប្រជាការពារបានចុះទៅជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន 1 ឡាន ហើយអគ្គីភ័យក៏បានរលត់ជាស្ថាពរដែលមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះជិតខាង ។
ម្ចាស់ផ្ទះដែលឆេះមានឈ្មោះ យ៉ា ប៊ុនធឿន ភេទប្រុស អាយុ 50 ឆ្នាំ មានមុខរបរជាកសិករនិងប្រពន្ធឈ្មោះកាន់ តន អាយុ 47 ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុខាងលើផ្ទះមានទំហំ 6 ម៉ែត្រគុណនឹង7ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្ដា ។
សម្ភារៈខូចខាតរួមមាន ផ្ទះត្រូវបានឆេះអស់ទាំងស្រុង ស្រូវចំនួន 30បាវ កង់ចំនួន 1 ម៉ាស៊ីនដេ1 គ្រឿង, ម៉ាស៊ីនព្រីន1 គ្រឿង , កុំព្យូទ័រ1 គ្រឿង និងប្រាក់ចំនួន300 ដុល្លារខ្សែកមាសចំនួន3ជី និងសម្ភារៈលក់ដូរមួយចំនួនទៀត ។
សរុបការខូចខាតទាំងអស់ប្រហែល ២២០០០$ ។ ដោយចំពោះ មូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕
ចែករំលែកព័តមាននេះ