ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ចាត់​ឲ្យ​អន្តរា​គម​ន៌​បញ្ឈប់​ការ​លក់ និង​ចែកចាយ​ស្រាស​ដែល​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវជា​បន្ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ពិសា​ស្រាស ដែល​រៀបចំ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ពុល​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត ។

លោកស្រី ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​១៨​និង​០០​នាទី ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​អ្នកមាន​អាកា​រៈ​ពុល ១១​នាក់ (​ស្រី ១​នាក់​) និង​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍ មាន​បុរស​ចំនួន ២២​នាក់ កំពុង​សង្គ្រោះ​បឋម ។
លោកស្រី​បន្ត​ថា មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង កំពុង​បញ្ជូន​អ្នកមាន​អាកា​រៈ​ពុល​ធ្ងន់ ចំនួន ៤​នាក់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ​ផង​ដែរ ។

សូម​បញ្ជា​ក់់ថា ឯកឧត្តម​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឲ្យ​ចាត់​ឲ្យ​មានការ​អន្តរា​គម​ន៌ ដើម្បី​បញ្ឈប់​ការ​លក់ និង​ចែកចាយ​ស្រាស​នោះ​ជា​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ