ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធី​ងាយ​ៗ​សម្រាប់​កូន​របស់​អ្នក​ដែល​រើស​ចំណី !

3 ឆ្នាំ មុន

ការ​បង្កើន​ចំណង់​អាហារ​របស់​កូន​ៗ អាច​នឹង​ទាមទារ​ឱ្យ​មាន​គន្លឹះ​ខ្លះ​ៗ ជា​ពិសេស​នៅ​ពេល​ដែល​ឱ្យ​កូន​អ្នក​ទទួលទាន​អាហារ​ដែល​គេ​មិន​ចូល​ចិត្ត ។ ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​មិន​ចាំបាច់​ពិបាកចិត្ត​និង​រឿង​នេះ​ទេ ដោយសារ​តែ​គេហទំព័រ Flintobox បាន​ចុះ​ផ្សាយ​ពី​វិធី​ដើម្បី​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ងាយស្រួល​ក្នុង​រឿង​ញ៉ាំ​អាហារ ។…

ការ​បង្កើន​ចំណង់​អាហារ​របស់​កូន​ៗ អាច​នឹង​ទាមទារ​ឱ្យ​មាន​គន្លឹះ​ខ្លះ​ៗ ជា​ពិសេស​នៅ​ពេល​ដែល​ឱ្យ​កូន​អ្នក​ទទួលទាន​អាហារ​ដែល​គេ​មិន​ចូល​ចិត្ត ។ ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​មិន​ចាំបាច់​ពិបាកចិត្ត​និង​រឿង​នេះ​ទេ ដោយសារ​តែ​គេហទំព័រ Flintobox បាន​ចុះ​ផ្សាយ​ពី​វិធី​ដើម្បី​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ងាយស្រួល​ក្នុង​រឿង​ញ៉ាំ​អាហារ ។

១- អាហារ​ពេល​ព្រឹក ៖ ការ​ទទួលទាន​អាហារ​ពេល​ព្រឹក គឺជា​ការ​ចាំបាច់ ដោយសារ​តែ​វា​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ចំណង់​អាហារ​របស់​កូន​អ្នក ។ អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព ជួយ​បង្កើន​ការ​ធ្វើ​មេតា​ប៉ូ​លី​ស (​រំលាយ​អាហារ​ទៅ​ជា​ថាមពល​) បន្ទាប់​ពី​មិន​មាន​អ្វី​ក្នុង​ពោះ​កាលពី​ពេល​យប់ ហើយ​ជំរុញ​ឱ្យ​រាង​កាយ​ចាប់ផ្តើម​ធ្វើការ​នៅ​ក្នុង​ថ្ងៃ​ថ្មី​ពេញ​មួយ​ថ្ងៃ ។

២- ឱ្យ​ញ៉ាំ​រៀង​រាល់ ២ ម៉ោង​ម្តង ៖ កុមារ​ដែល​មិន​ចេះ​ឃ្លាន​អាហារ អាច​នឹង​មានការ​ធុញថប់​នៅ​ពេល​ដែល​ឱ្យ​ញ៉ាំ​ច្រើន​ៗ​ពេក​ក្នុង​ពេល​តែ​មួយ ។ អ្នក​អាច​ឱ្យ​គេ​ញ៉ាំ​តិច​ៗ តែ​ច្រើន​ដង ។ ពោល​គឺ​រាល់ ២ ម៉ោង​ម្តង ដើម្បី​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​គេ​ចេះ​ចង់​អាហារ​ឡើង​វិញ ។

៣- ផ្តល់​ជូន​នូវ​អាហារ​ដែល​កូន​អ្នក​ចូល​ចិត្ត ៖ សម្រាប់​កុមារ​ខ្លះ​ដែល​មាន​ចំណង់​អាហារ​ទាប អាហារ​តិច​ណាស់​ដែល​គេ​ចូល​ចិត្ត ។ ប្រសិនបើ​ករណី​បែប​នេះ អ្នក​គួរតែ​រក​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត ដើម្បី​ធ្វើ​ឱ្យ​ចំណង់​អាហារ​របស់​ពួក​គេ​ចាប់ផ្តើម​មាន​ជាង​មុន​សិន ក្រោយមក​ចាំ​អ្នក​ឱ្យ​កូន​អ្នក​ញ៉ាំ​អ្វី​ដែល​អ្នក​ចង់ឱ្យ​គេ​ញ៉ាំ ។

៤- ការ​រត់​លេង ឬ​ការ​ហាត់ប្រាណ​បន្ថែម ៖ អ្នក​ប្រហែលជា​ដឹង​ស្រាប់​ទៅ​ហើយ​ថា ការ​ហាត់ប្រាណ​អាច​បង្កើន​ចំណង់​អាហារ ។ សម្រាប់​កូន​របស់​អ្នក​គឺ​ដូច​គ្នា ប្រសិនបើ​កូន​អ្នក​មិនសូវ​ឃ្លាន អ្នក​ឱ្យ​គេ​រត់​លេង​ហត់​ទៅ​ពេល​នោះ​ពួក​គេ​ពិតជា​ឃ្លាន​មិន​ខាន ។

៥- ឱ្យ​កូន​ផឹកទឹក ៣០​នាទី​មុន​ម៉ោង​បាយ ៖ កុមារ​គួរតែ​ផឹកទឹក​មុន​ដំបូង​គេ​បង្អស់​នៅ​ពេល​ព្រឹក ។ ពួក​គេ​ក៏​គួរតែ​ទទួលទាន​ទឹក​ឱ្យ​បាន​មុន​ពេលបាយ​កន្លះ​ម៉ោង​ផង​ដែរ ។ នេះ​គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួក​គេ​ចាប់​ដំណើរការ ហើយ​ការ​រំលាយ​អាហារ​ក៏​មាន​ភាព​ងាយស្រួល ៕ ប្រភព ៖ flintobox

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ