ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អបអរសាទ​ខួប​២​ឆ្នាំ​នៃ​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ខួប​២​ឆ្នាំ​នៃ​ការ​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖« នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ខួប​២​ឆ្នាំ​នៃ​ការ​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖« នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​២​ឆ្នាំ ដែល​ល្ខោនខោល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)»​។

សម្តេច​បន្ថែម​ថា «​ល្ខោនខោល​» ដែល​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​កម្ពុជា​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភព​អរូបី​នៃ​មនុស្សជាតិ ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា ការ​ដាក់​បញ្ចូល «​ល្ខោនខោល​» ទៅ​ក្នុង​បញ្ជី​អរូបី​នៃ​មនុស្សជាតិ​នា​ពេល​នេះ គឺជា​ការ​រួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់តែ​ល្បី​សុះសាយ​ទូ​ទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែម​ទៀត នៅ​លើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។ កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ