ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជានរណា? មិន​ប្រណីជីវិត​​​ដូន​​ជី​8​2​ឆ្នាំបែបនេះ​?​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដូនជី​ម្នាក់អាយុ​៨២​ឆ្នាំ​ម្នាក់ បាន​ត្រូវ​ឃាតករ​វាយ​សម្លាប់​នៅ​ក្នុងបន្ទប់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​បរិវេណ​វត្ត​បរម​និវេស​ន៍ ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក…

ខេត្តបន្ទាយមានជ័យ ៖ ដូនជី​ម្នាក់អាយុ​៨២​ឆ្នាំ​ម្នាក់ បាន​ត្រូវ​ឃាតករ​វាយ​សម្លាប់​នៅ​ក្នុង
បន្ទប់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​បរិវេណ​វត្ត​បរម​និវេស​ន៍ ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ដូនជី​រូប​នេះ​ឈ្មោះសៅ សែត នៅ​សំណាក់​ធម៌​ក្នុង​វត្ត​ខាងលើ ។មុន​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ មាន​ភិក្ខុ​១​អង្គ​នាម គឹ​ម សុខ​មគ្គ ព្រះ​ជន្ម​២៩​ឆ្នាំ បាន​ទៅ​ដោះទុក្ខសត្វ​(​បត់ជើងតូច​) នៅ​ក្នុង​បង្គន់​ក្បែរ​បន្ទប់​លោកយាយ​ខាងលើ ឮ​សំឡេង​វិទ្យុ​នៅ​បើក តែ​មិនឃើញ​លោកយាយ ។

បន្ទាប់​មក បាន​ហៅ​ភិក្ខុ​២​អង្គ នាម រស់ លាង ព្រះ​ជន្ម​២៦​ឆ្នាំ និង​នាម សុខ រ៉ុ​ង ព្រះ​ជន្ម​២៥​ឆ្នាំ ឱ្យទៅ​ហៅ​យាយ លុះ​ពេល​ទៅ​ដល់​ទើប​ដឹង​ថា លោកយាយ​បាន​ស្លាប់​ទៅ​ហើយ​ដោយ​សារ​គេ​វាយ​នៅ​ក្នុង​បន្ទប់ មិនដឹង​តាំងពី​ពេល​ណា រួច​ក៏​បាន​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថ​កិច្ច ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នេះ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​និងស្រុក​មង្គលបុរី ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ដល់ទី​កន្លែង ពិនិត្យ​ឃើញ​សព​លោកយាយ​ត្រូវ​ឃាតករ​វាយ​លើ​ផ្ទៃមុខ។

ករណី​នេះ​នៅ​មិនទាន់​ដឹង​ថា ជា​ករណី​ប្លន់​យក​ទ្រព្យសម្បតិ្ត​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​វែក​រក​ឃាតករ ។ សង្ឃឹមថា​ ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​ឈាមខ្មៅ​ពិតជា​មិន​អាច​គេច​រួច​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ