ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រេច​ផ្ដល់​កម្ចី ៧០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម និង​សុវត្ថិភាព​ចំណីអាហារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០២០​នេះ បាន​សម្រេច​ផ្ដល់ កម្ចី ៧០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០២០​នេះ បាន​សម្រេច​ផ្ដល់ កម្ចី ៧០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម និង​សុវត្ថិភាព​ចំណីអាហារ ។ ទឹកប្រាក់​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុង​ខេត្ត​ចំនួន ៦​នៃ​ទូ​ទាំង​ប្រទេស សម្រាប់​កែ​ច្នៃ​ផលិតផល​កសិកម្ម​សំខាន់​ៗ ដូច​ជា​ដំឡូង​មី ស្វាយចន្ទី ស្វាយ បន្លែ និង​មាន់​ស្រែ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យ​ដឹង​ថា គម្រោង​ពង្រឹង​ការ​ប្រកួត ប្រជែង​ខ្សែ​សង្វា​ក់​តម្លៃ និង​សមត្ថភាព​ក្នុង​វិស័យ​កសិកម្ម​នេះ មាន​គោលបំណង​ផ្តល់​អត្ថ​ប្រ យោជន៍​ដល់​សហករណ៍​កសិកម្ម​ចំនួន ២៣០ និង សហគ្រាស​កសិកម្ម​ចំនួន ៥០ ក្នុង​ខេត្ត កំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប និង ត្បូងឃ្មុំ ។

បើ​តាម​លោក Takeshi Ueda សេដ្ឋវិទូ​ជាន់ខ្ពស់ ផ្នែក​ធនធានធម្មជាតិ និង​កសិកម្ម បាន​មាន​ប្រសាសន៍​ថា កសិកម្ម​អាច​ចូលរួម​ចំណែក​ដល់​កំណើន និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ក្នុង​ប្រទេស​កម្ពុជា ប្រសិនបើ​សហគ្រាស​កសិកម្ម​ធុន​តូច និង​មធ្យម អាច​បង្កើន​សមត្ថភាព របស់​ពួក​គេ ក្នុង​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​ដាក់​លក់​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ។

លោក​បន្ត​ថា ការ​វិនិយោគឯកជន​លើ​វិស័យ​កសិកម្ម រួម​ជាមួយ​ការ​ទទួល​បាន​ឥណ ទាន ព្រមទាំង​ផលិតផល​កសិកម្ម​សម្រាប់​កែ​ច្នៃ​ប្រកបដោយ​គុណភាព​ខ្ពស់​នឹង​ជួ​យក​សិ​ពា ណិ​ជ្ជ​កម្ម​របស់​កម្ពុជា​បញ្ចេញ​សក្តានុពល​របស់​ខ្លួន បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៧៦% រស់នៅ​តាម​តំបន់​ជន បទ ក្នុង​នោះ​កសិកម្ម​បាន​រួមចំណែក ២០,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន រួមចំណែក​ដល់​ការងារ​សរុប ៣១,២% ក្នុង​ឆ្នាំ​២០១៩ ។

គម្រោង​ឥណទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ជួយ​សម្រួល​ដល់​ការ​ទទួល​បាន ឥណទាន សម្រាប់​កសិកម្ម និង​កសិពាណិជ្ជកម្ម ដែល​កំពុង​ទទួល​បាន​តែ​ប្រមាណ ១០% នៃ​ហិរញ្ញប្បទាន​ផ្លូវការ​សរុប ។ គម្រោង​នេះ​នឹង​អនុវត្ត​ប្រភេទ​ហិរញ្ញវត្ថុ ដែល​គាំទ្រ​គ្នា​ទៅ​វិញ ទៅ​មក រួម​មាន​ដូច​ជា ការ​ផ្តល់​ឥណទាន និង​ការ​ធានា​ឥណទាន ជាដើម ។

បើ​តាម ADB គម្រោង​នេះ​នឹង​គាំទ្រ​គំនិត​ផ្តួចផ្តើម ដើម្បី​ពង្រឹង​សុវត្ថិភាព និង​គុណភាព ស្បៀងអាហារ ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​សម្រាប់ ដំឡូង​មី ស្វាយចន្ទី ស្វាយ បន្លែ និង សាច់​មាន់ ស្រែ ។ វា​នឹង​ជួយ​ឱ្យ​សហករណ៍ កសិកម្ម អនុវត្ត​សកម្មភាព​កសិកម្ម​បាន​ល្អ និង​ធ្វើ​ឱ្យ​ប្រសើរ នូវ​មន្ទីរពិសោធន៍​សុវត្ថិភាព​ចំណីអាហារ ដើម្បី ទទួល​បានការ​ទទួលស្គាល់​ជា​អន្តរជាតិ ។ គម្រោង​នេះ​ក៏​នឹង​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​គ្រាប់ពូជ និង​ពូជ​បក្សី​ច​ញ្ចឹ​ម ដោយ ជួយ​សហករណ៍​កសិកម្ម​ទទួល​បាន​គ្រាប់ពូជ ផ្តល់​ទិន្នផល​ខ្ពស់ ធន់​នឹង​គ្រោះ​រាំង​ស្ងួត ធន់​នឹង ជំងឺ ក៏​ដូច​ជា​ការ​គាំទ្រ​សម្ភារ​ដាំ​ដុះ​ផ្សេង​ទៀត ។ លើស​ពី​នេះ​ទៀត គម្រោង​នេះ នឹង​ជួយ​កែ លម្អ​ផ្លូវ​ជនបទ​ប្រវែង ១១០ គីឡូម៉ែត្រ និង​ជួយ​ភ្ជាប់​កសិផល​ទៅ​ទីផ្សារ​ក្នុង​តំបន់​គោលដៅ នៃ​គម្រោង ។

គម្រោង​នេះ​ដែរ នឹង​សាកល្បង​នូវ​យន្តការ​ហិរញ្ញប្បទាន​បៃតង ដែល​គាំទ្រ​ដោយ​ប្រាក់ កម្ចី​ចំនួន ៥​លាន​ដុល្លារ ពី​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន (ASEAN Infrastructure Fund) ។ ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ក៏​នឹង​គ្រប់គ្រង​ប្រាក់​កម្ចី ២៥​លាន​ដុល្លារ ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់ បារាំង (Agence Française de Développement) និង​ជំនួយ ៣​លាន​ដុល្លារ​ពី​មូលនិធិ​ជប៉ុន សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ (Japan Fund for Poverty Reduction) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ