ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោក៏ងាប់ ជីវិតមនុស្សក៏បាត់បង់​ នេះហើយលែងគោយ៉ាង​អនា​ធិប​តេយ្យ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សត្វ​គោ​១​ក្បាល​បាន​ងាប់​ភ្លាម​ៗ ខណៈ​យុវ​សិស្ស​ម្នាក់​ក៏រង​របួសធ្ងន់​ហើយ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ គ្រូពេទ្យ​មិន​អាច​ជួយ​បាន​បាត់បង់ជីវិត​​តែ​ម្តង ។ ករណី​នេះ នៅក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​បុកសត្វ​គោ​​ កើតឡើងកាលពី​វេលា​ម៉ោង​៨…

ខេត្ត​ប៉ៃលិន ៖ សត្វ​គោ​១​ក្បាល​បាន​ងាប់​ភ្លាម​ៗ ខណៈ​យុវ​សិស្ស​ម្នាក់​ក៏រង​របួសធ្ងន់​ហើយ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ គ្រូពេទ្យ​មិន​អាច​ជួយ​បាន​បាត់បង់ជីវិត​​តែ​ម្តង ។ ករណី​នេះ នៅក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​បុកសត្វ​គោ​​ កើតឡើងកាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​ស្ថិត​នី​​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សា​លា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ដា​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​សត្វ​គោ​១​ក្បាល ត្រូវ​ម្ចាស់​ព្រ​លែង​ចេញពី​ក្រោល​ឱ្យ​ដើរ​ចេញ​ពាស​វាល​ពាស​កាល ។

លុះ​សត្វ​គោ​ខាងលើ​រត់​ឆ្លងផ្លូវ​យ៉ាង​លឿន ស្រប​ពេល​ដែល​ម៉ូតូ​យុវជន​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ដងផ្លូវ​ត្រង់​កន្លែង​កើតហេតុ​ក៍​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ងាប់​សត្វ​គោ​នៅ​លើ​ដងផ្លូវ​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ ដែល​ធ្ងន់ធ្ងរ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​គ្រូពេទ្យ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ តែ​ហួសពេល​ទៅ​ហើយ​ព្រោះ​ប៉ះពាល់​ក្បាល​ខ្លាំង ។ ​

អត្ថបទសរសេរ ដោយ