ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ៖ ការ​បើក​ហោះហើរ​ឡើង​វិញ គឺជា​កិច្ច​សហប្រតិបត្តិការ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ការ​អបអរសាទរ និង​ស្វាគមន៍​ការ​ហោះហើរ​ឡើង​វិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA (All Nippon Airways) ពី​ទីក្រុង​តូ​ក្យូ…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ការ​អបអរសាទរ និង​ស្វាគមន៍​ការ​ហោះហើរ​ឡើង​វិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA (All Nippon Airways) ពី​ទីក្រុង​តូ​ក្យូ មក​ទីក្រុង​ភ្នំពេញ (​ណា​រី​តា​-​ភ្នំពេញ​-​ណា​រី​តា​) ដែល​នឹង​មាន​ជើងហោះហើរ​ត្រង់​នៅ​ថ្ងៃ​ទី ២ ទី ៥ ទី ៩ ទី ១២ ទី ១៦ ទី ១៩ ខែធ្នូ ឆ្នាំ ២០២០ និង​ថ្ងៃ​ទី ៩ និង​ទី ២៣ ខែមករា ឆ្នាំ ២០២១ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​មួយ​រយៈ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​មាន​សុវត្ថិភាព​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច និង​មក​ទស្សនា​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១ នៅ​តំបន់​អាស៊ី និង​លេខ ៣ លើ​ពិភពលោក ជា​ប្រទេស​ដែល​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ​បំផុត ។

តាម​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា ការ​បើក​ហោះហើរ​ឡើង​វិញ​នេះ គឺ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​បង្ហាញ​ឲ្យ​ឃើញ​ពី​សុខ​សន្តិភាព ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជា​ពិសេស​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ក្នុង​ការ​ទប់ស្កាត់ គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​យ៉ាង​ល្អ ព្រមទាំង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ និង​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​វិនិយោគិន​ជប៉ុន​ឱ្យមក​ទស្សនា និង​វិនិយោគ​មក​កាន់​កម្ពុជា​ឲ្យ​ច្រើន​ឡើង​ថែម​ទៀត ។

បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំ​កម្មវិធី​ទស្សនកិច្ច «​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍​សុវត្ថិភាព​» “Travel Bubble” ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ពិសេស​ភ្ញៀវ​ទេសចរ​ជប៉ុន អាច​ធ្វើ​ដំណើរ​មក​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ។ អាស្រ័យ​ហេតុនេះ ក្រសួងទេសចរណ៍​សូម​ជម្រាប​ជូន​សាធារណជន ប្រតិបត្តិ​ករ​ទេសចរណ៍ ផ្នែក​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​ផ្សព្វ ផ្សាយ​បន្ត​ឲ្យ​បាន​ផុលផុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ