ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតបំផ្លាញចោល​រាល់​ឧបករណ៍​ព្រា​ន​ព្រៃ​​កែ​​ច្នៃ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឧបករណ៍​ព្រានព្រៃ​កែ​ច្នៃ​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់ ដែល​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ​រឹបអូសជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​អាវុធ​កែ​ច្នៃ​ជិត​៣០០​ដើម ខ្សែ​អន្ទាក់ ឧបករណ៍​ឆក់ និង​មង​រាប់​ពាន់​ម៉ែត្រ ត្រូវ​បាន​ដុត​ម្ទេ​ច​ចោល​កាលពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា…

ខេត្តស្ទឹងត្រែង ៖ ឧបករណ៍​ព្រានព្រៃ​កែ​ច្នៃ​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់ ដែល​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ​រឹបអូសជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​អាវុធ​កែ​ច្នៃ​ជិត​៣០០​ដើម ខ្សែ​អន្ទាក់ ឧបករណ៍​ឆក់ និង​មង​រាប់​ពាន់​ម៉ែត្រ ត្រូវ​បាន​ដុត​ម្ទេ​ច​ចោល​កាលពី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្រុក​សៀម​ប៉ា​ង ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបានឱ្យ​ដឹង​ថា ឧបករណ៍​សម្លាប់​ជីវិត និង​ចាប់​សត្វ
ព្រៃ​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោលក្រោម​អធិបតីភាព​រដ្ឋលេខាធិការ​ក្រសួង​​បរិស្ថាន ឯកឧត្តម ផៃ ប៊ុ​ន​ឈឿ​ន អគ្គាធិការ​ក្រសួងបរិស្ថាន​លោក ឈរ រតនៈ និង​មានការចូលរួម​ពី​មន្ត្រី​ប្រតិភូ អភិបាលរង​ខេត្ត លោកញ៉ែ​ម សារី អភិបាលស្រុក​សៀម​ប៉ា​ង លោកផា​ន់ យុទ្ធ តំណាង​អង្គការ​ការពារ​សត្វ​ស្លាប«​ប៊ើ​ត​ឡាយ​»​ប្រចាំ​កម្ពុជា មន្ត្រី​បរិស្ថាន សិ​ស្សា​នុសិស្ស និង​កងកម្លាំង​ទាំង​៣​ស្ថាប័ន ក្នុងស្រុក​សៀម​ប៉ា​ង ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក អេ​ង ភិ​រ៉ុ​ងឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធនធានធម្មជាតិ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន រួម​ទាំង​គណៈអភិបាល​ខេត្តស្ទឹងត្រែង នៅ​ក្នុង​រយៈពេល​កន្លងមក មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បង្ក្រាប​ដកហូត និងធ្វើការ​ប្រមូល​វត្ថុ​តាង​បទល្មើស​ពី​ក្នុង​តំបន់​ការពារ​ធម្មជាតិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​រួម​មាន ៖

១-​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដកហូត​បានអាវុធ​កែ​ច្នៃ​១៥១​ដើម ខ្សែ​អន្ទាក់​៩៦៩ ឧបករណ៍ឆក់​៥១​គ្រឿង មង​អន្ទាក់​ដាក់​សត្វ​៩៦០​ម៉ែត្រ ។
២-​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ដកហូត​បាន​អាវុធ​កែ​ច្នៃ​២៩​ដើម ខ្សែ​អន្ទាក់​២.៥០០ ឧ​បករ​ណ៍​ឆក់​១០​គ្រឿង មង​ទាក់​សត្វ​៨៦​ត្បូង និង​៤.៣០០​ម៉ែត្រ ។
៣-​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ឧទ្យាន​ជាតិ​វើ​ន​សៃសៀម​ប៉ា​ង ដកហូត​បាន​អាវុធ​កែ​ច្នៃ​៦៨​ដើម ខ្សែ​អន្ទាក់​៦២ និង​មង​ទាក់​សត្វ​៤១​ត្បូង​និង​២.០៥០​ម៉ែត្រ ។
៤-​តំបន់​រ៉ា​ម​សារ ដកហូត​អាវុធ​កែ​ច្នៃ​បាន​៨​ដើម ឧបករណ៍​ឆក់​២០​គ្រឿង និង​មង​ទាក់​សត្វព្រៃ​១០០​ម៉ែត្រ ។

ជា​សរុប ដកហូត​បាន​អាវុធ​កែ​ច្នៃ​២៥៦​ដើមអន្ទាក់​៣.៥៣១ ឧបករណ៍​ឆក់​៨១​គ្រឿង និង​មង​ទាក់​សត្វ​១២៧​ត្បូង និង​៧.៤១០​ម៉ែត្រ ។ឯកឧត្តម​រដ្ឋលេខាធិការ ផៃ ប៊ុ​ន​ឈឿ​ន
មាន​ប្រសាសន៍​ថា ក្រសួងបរិស្ថាន​មាន​តួនាទី​ក្នុង​កិច្ច​គាំពារ ការ​អភិរក្ស​ជីវចម្រុះ និង​ការ​រស់នៅ​ដោយ​ចីរភាព ។ នៅ​ក្នុង​ខេត្តស្ទឹងត្រែង​មានបញ្ហា​ប្រឈម​ធំ​ៗ៣ គឺ​បញ្ហា​បទល្មើស​ព្រៃឈើដែល​មាន​វិសាលភាព​ធំធេង​ណាស់​កាលពី​ច្រើន​ឆ្នាំ​កន្លង​មក ។ បញ្ហា​បទល្មើស​ដីធ្លី​តែង​កើតឡើង​មិន​ចេះ​ចប់ និង​បទល្មើស​គ្រឿងញៀន ការ​ចរាចរណ៍ ការ​ចែកចាយ និង​ការ​ធ្វើ​អាជីវកម្ម ព្រោះ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង គឺជា​តំបន់​នាំ​គ្រឿង​ញៀន​ឆ្លងកាត់ ។ រីឯ​ការ​ចែកចាយ និង​ការប្រើប្រាស់​ធ្វើ​ឲ្យ​យុវជន​ខូចសុខភាព បាត់បង់​ការ​រៀនសូត្រ និង​បាត់បង់​អនាគត​ដ៏​ភ្លឺស្វាង​របស់​ពួក​គេ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ថ្លែង​ទៀត​ថា ចំពោះ​ការ​ដុត​បំផ្លាញ​អាវុធ​កែ​ច្នៃ និង​ឧបករណ៍​ចាប់​សត្វព្រៃ​នេះ ត្រូវធ្វើ​ឡើង​៣​ដំណាក់កាល និង​នៅ​ទីតាំង​ខុស​ៗ​គ្នា ។ នៅ​ពេល​បន្ទាប់​ខាង​មុខ​នេះ នឹង​ធ្វើ​នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្ត គឺ​ចង់​បង្ហាញ​ប្រជាពលរដ្ឋ​ថា នេះ​គឺជា​មនសិការ​ក្នុង​ការ​បំផ្លាញ​ចោល ព្រោះ​អាវុធ​កែ​ច្នៃ​ទាំងនេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់​បាន ហើយ​អាវុធ​កែ​ច្នៃ​ទាំងអស់ មិន​ត្រឹមតែ​សម្លាប់​ជីវិត​សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​បាញ់​សម្លាប់​មនុស្ស​បាន​ដែរ ។

ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​មានការ​ភ្ញាក់រឭក​ឡើង ហើយ​ត្រូវ​នាំ​យក​អាវុ​ធ​កែ​ច្នៃ​មក​ប្រគល់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​បរិស្ថាន ដើម្បី​បញ្ចប់​ការ​បរបាញ់​និង​រួច​ផុត​ពី​អំពើ​ល្មើសច្បាប់ ។ ដោយឡែក​មន្ត្រី​ឧ​ទ្យានុ​រក្ស ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​បរិស្ថាន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត ។ ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ឧបត្ថម្ភ​អង្ករ និង​ម៉ាស​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ឧទ្យាន​ជាតិ​វើ​ន​សៃ​សៀម​ប៉ា​ង ព្រមទាំង​ដុត​កម្ទេច​អាវុធ​កែ​ច្នៃ សម្ភារ និងឧបករណ៍​ចាប់​សត្វព្រៃ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ការ​បរបាញ់​សម្លាប់​សត្វព្រៃ នៅ​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ