ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវ​ឆ្លង​កាត់​៤ភូមិ​ប្រវែងជាង​៥,០០០​​ម៉ែត្រ​បានជួសជុល​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ផ្លូវ​ប្រវែង​ជាង​៥,០០០​ម៉ែត្រ​ ​​ឆ្លងកាត់​៤​ភូមិដែល​​រង​គ្រោះ​ដោយ​ទឹកជំនន់​បណ្តាល​ខូចខាត​ បង្កឱ្យប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​នោះ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ ស្ថិតក្នុងភូមិ​សា​ស្គ្រ​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​ ។ លោក យឹ​ម…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​ផ្លូវ​ប្រវែង​ជាង​៥,០០០​ម៉ែត្រ​ ​​ឆ្លងកាត់​៤​ភូមិដែល​​រង​គ្រោះ​ដោយ​ទឹកជំនន់​បណ្តាល​ខូចខាត​ បង្កឱ្យប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​នោះ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ ស្ថិតក្នុងភូមិ​សា​ស្គ្រ​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​ ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា ​ស្រុក​ភ្នំស្រុក​រង​គ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០២០​នេះ​ បណ្តាល​ផ្លូវ​រង​គ្រោះ​ដោយ​ទឹកជំនន់​ហូរ​កាត់​ និង​ច្រុះ​ដាច់​ចំនួន​២០​កន្លែង​ស្មើ​ប្រវែង​៥,៨៣០​ម៉ែត្រ​ក្នុង​នោះ​មាន​ផ្លូវ​ដែល​ឆ្លងកាត់​ចំនួន​៤​ភូមិ​ក្នុង​ប្រវែង​ជាង​៥,០០០​ម៉ែត្រ​ភូមិ​សា​ស្គ្រ​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ត្រូវ​បាន​ទឹក​ហូរ​កាត់ និង​ច្រុះ​ដាច់ ក្រោយ​ពេល​ដែល​ទឹកជំនន់​បាន​ស្រក បណ្តាល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក់ទៅ​
មក​។

លោក​បាន​បញ្ជាក់​ថា​​ ជា​ការ​ណែនាំ​ពី​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ហើយ​ក្នុង​នាម​រដ្ឋបាល​ស្រុក​ភ្នំស្រុក​បាន​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​ដើម្បី​ស្តារ​ឡើង​វិញ​អោយ​ប្រជាពលរដ្ឋ​ទៅ​មក​និង​ដឹក​កសិផល​នៅ​រដូវប្រាំង​ខាង​មុខ​នេះ​បាន​ស្រួល​និង​ឆាប់រហ័ស​។

លោក យឹ​ម សំណាង បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ដែល​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ​ ហើយ​រដ្ឋបាល​ស្រុក​និង​បន្ត​ជួសជុល​ផ្លូវ​មួយ​ចំនួន​ទៀត​ដែល​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​នៅ​ស្រុក​ភ្នំស្រុក​ឆ្នាំ​២០២០​នេះ ផ្លូវ​ដែល​ធ្វើការ​ជួសជុល​ហើយ​សុំ​អោយ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​មិន​ត្រូវ​ដឹក​ធ្ងន់​លើស​កំណត់​និង​កាប់​បូមទឹក​ឆ្លងផ្លូវ​បណ្តាល​ខូចខាត​បាន​ហើយ​អាជ្ញាធរ​ភូមិ​.​ឃុំ​ត្រូវ​ចុះ​ពិនិត្យ​មើល​ជា​ប្រចាំ​មិន​ត្រូវ​អោយ​ខូចខាត​ទៀត​ឡើយ​៕​

អត្ថបទសរសេរ ដោយ