ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះ​បង្ក្រាបបទល្មើសនេសាទ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អិ​ុ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រួម​នឹង​មន្ត្រី​តុលាការ​ជា​ច្រើន​រូប កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អិ​ុ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រួម​នឹង​មន្ត្រី​តុលាការ​ជា​ច្រើន​រូប កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ បាន​ចុះ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​ស្បៃ​មុង និងរ​បាំងសាច់​អួន​ក្រឡា​ញឹក ​ធ្វើ​ជា​របាំង​រាំង​ភ្ជិត​ព្រែក​ជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី និង​បាន​ណែនាំ​ម្ចាស់​របាំង​ទាំងនោះ ឲ្យ​បញ្ឈប់​សកម្មភាព​ចាប់​ត្រី​ដោយ​ខុសច្បាប់​បែប​នេះ​ទៀត ។

តាម​ប្រភព​ពី​មន្ត្រី​តុលាការ​បានឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​ថា ត្រី​ល្អិត​ជា​ច្រើន​តោន​ក្នុងមួយ​ថ្ងៃ​ៗ​ត្រូវ​បាន​ក្រុម​អ្នកនេសាទ​ដាក់​ដាយ​កាត់ព្រែក ប្រើ​ឧបករណ៍​សាច់​អួន​ក្រឡា​ញឹក និងរបាំង​ស្បៃ​មុង​ខុសច្បាប់​ជា​ច្រើន​កន្លែង ក្នុងភូមិសាស្ត្រ​ស្រុក​ជល​គី​រី ទើប​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ឯកឧត្តម អិ​ុ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទាំងនោះ ។

ជាមួយ​នេះ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជា​នេ សាទ កុំ​ដាក់​សាច់​អួន​ក្រឡា​ញឹក របាំង​ស្បៃ​មុង និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រី​ល្អិត​ៗ ដែល​អាច​ប្រឈម​នឹង​ការ​ដាច់​ពូជ​មិន​ខាន ។


ក្នុង​ការ​ពិនិត្យ​ឃើញជាក់ស្តែង​ពី​ការ​ចាប់​កូន​ត្រី​ល្អិត​ជា​ច្រើន​ដែល​ជាប់​ស្បៃ​មុង​នេះ​ដែរ ឯកឧត្តម​ព្រះរាជអាជ្ញា ក៏​បាន​បញ្ជា​ឱ្យ​ចាក់​លែង​កូន​ត្រី​ទាំងនោះ​ចូល​ទន្លេ​វិញ និង​ឱ្យ​ម្ចាស់​របាំង​រើ​របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន​ក្រឡា​ញឹក​ចេញ ដើម្បី​ឱ្យ​ត្រី​ហូរ​ធ្លាក់​ចូល​ទន្លេ​បន្ត​ពូជ​ធំធាត់​វិញ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម អិ​ុ​ត សុធា បាន​ធ្វើការ​អំពាវនាវ​និង​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងអស់​នៅ​តាម​ដង​ទន្លេ សូមកុំ​នេសាទ​ខុស​នឹង​ច្បាប់​ដែល​បាន​ហាមឃាត់ ព្រោះ​វា​ធ្វើ​ឱ្យ​អស់​ត្រី​នៅ​ក្នុង​បឹង ក្នុង​ទន្លេ និង​មួយវិញទៀត បងប្អូន​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ទៀត​ផង ។ សូម​បងប្អូន​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ