ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨ ខ្សែនៅ​ក្រុង​សៀមរាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ​ថា «​ព្រឹត្តិការណ៍​៣ វិច្ឆិកា ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ​ថា «​ព្រឹត្តិការណ៍​៣ វិច្ឆិកា ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩ បាន​ពន្យារពេល​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ។ ពេល​នេះ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប ដើម្បី​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​៣០ វិច្ឆិកា ២០២០ ខានស្អែក​នេះ ។​»

ការ​ប្រកាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​បាន​បញ្ជាក់​បន្ត​ថា ប្រមាណ​ជាង​មួយ​ឆ្នាំ​ទៀត​ក្រុង​សៀមរាប​នឹង​មាន​ផ្លូវ​ល្អ ដែល​ខ្ញុំ​ផ្តោត​សំខាន់​លើ​ចំណុច​៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សោភ័ណ​ភាព​សម្រាប់​ទីក្រុង​ទេសចរណ៍​មួយ​នេះ ។
ជា​ចុង​ក្រោយ​សម្តេច​តេ​ជោ​សូម ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ សេចក្តីចំរើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ