ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​០១​នាក់ និង​ជា​សះស្បើយ​០១​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ០១​នាក់ និង​អ្នកជា​សះស្បើយ ០១​នាក់​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ០១​នាក់ និង​អ្នកជា​សះស្បើយ ០១​នាក់​ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នកជំងឺ​ឆ្លង​កូ​វី​ដ​១៩​ថ្មី​នេះ​ខាងលើ​ជា​ស្ត្រីជន​ជាតិខ្មែរ​-​អា​មេ​រិ​ក​កាំ​ង អាយុ​៦២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

សូម​បញ្ជាក់ ៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​៧៤​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើ​នេះ​ផង​ដែរ ។ រីឯ អ្នកដំណើរ​ចំនួន ៧៣​នាក់ ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​ចំនួន​២​ក្នុង​រាជធានី​ភ្នំពេញ​។

ចំពោះ​អ្នកជា​សះស្បើយ​វិញ គឺជា​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​កាំ​អាយុ ៣៥​ឆ្នាំ ស្នាក់​នៅ​ណ្ឋា​គារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

គិត​ត្រឹម​ម៉ោង ០៧​និង​០០​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣០៨​នាក់ (​ស្រី្ត ៦៣​នាក់ និង​បុរស ២៤៥​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ២៩៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ០៩​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ