ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរឥស្លាម​ម្នាក់ ជាប់ចោទ​ប្រើប្រាស់​ក្រដាសប្រាក់​ក្លែងក្លាយ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទំព័រ​ហ្វេ​សហ​ប៊ុ​ក​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា…

ខេត្តស្ទឹងត្រែង ៖ ទំព័រ​ហ្វេ​សហ​ប៊ុ​ក​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម​ម្នាក់ នៅ​ចំណុច​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀ​ប​បូក ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ និង​ប្រាក់​រៀល​ក្លែងក្លាយ​។ បុរស​ខ្មែរ​-​ឥ​ស្លា​ម​រូប​នោះ​ឈ្មោះ លី គ្រី​យ៉ា អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​វាល​ឃ្មុំ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

ខ្លឹមសារ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ខាងលើ​មាន​ប្រជាពលរដ្ឋ​ដែល​ជន​រង​គ្រោះ​ចំនួន​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ជនសង្ស័យ​ម្នាក់​ឈ្មោះ លី គ្រី​យ៉ា រហូត​មក​ដល់​មូលដ្ឋាន​កងរាជអាវុធហត្ថ នៅ​ស្នាក់​ការ​សន្តិសុខ​៧២២ បាន​ចូល​ប្តឹង​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​។ មូលហេតុ​ដោយ​ជនសង្ស័យ​បាន​យក​ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​អីវ៉ាន់​របស់​ពួក​គាត់​។ ភ្លាម​នោះ​ដោយ​បានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កម្លាំង​កងរាជអាវុធហត្ថ​បាន​ចេញ​ទៅ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើការ​ឆែកឆេរ​។

ជាក់ស្តែង​នៅ​ក្នុង​ហោប៉ៅ និង​ក្រោម​កែបម៉ូតូ​របស់​ជនសង្ស័យ មាន​ក្រដាសប្រាក់​១​ម៉ឺន​រៀល​ក្លែងក្លាយ​ចំនួន​១៨​សន្លឹក ក្រដាសប្រាក់​១០​ដុល្លារ​ក្លែងក្លាយ​ចំនួន​១១​សន្លឹក ប្រាក់​រៀល​សុទ្ធ​ចំនួន​៧,៤៨៥,០០០​រៀល និង​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2RB-3668​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំ​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ