ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​អ្នកបើកបរ​ម៉ូតូ​កង់​បី ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ សូម​គិត អាយុជីវិត​មនុស្ស​ផង(វីដេអូ)

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០​នេះ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chour Chhean បានអោយ​ដឹង​ថា លោក​មាន​អារម្មណ៍…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០​នេះ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chour Chhean បានអោយ​ដឹង​ថា លោក​មាន​អារម្មណ៍ ហួសចិត្ត និយាយ​សឹងតែ​មិន​ចេញ ដោយសារ​តែ​ទ​ង្វើ​ល្មើសច្បាប់​ចរចា​រណ៍ របស់​លោក កង់​បី (​ឥណ្ឌា​) មួយ​គ្រឿង​នេះ ហៀបនឹង​ធ្វើ​អោយ​មនុស្ស​២​នាក់ អាច​បាត់​បង់ជីវិត ។

គណនី​ហ្វេ​ស​ប៊ុ​ក Chour Chhean បន្ត​ថា «​សូម​អស់លោក បង​ៗ​ប្អូន​ៗ ដែល​ប្រកប​របរ​កង់​បី មេត្តា​ពិចារណា ឲ្យ​បាន​ខ្ពស់​បំផុត ទៅ​លើ​ច្បាប់​ចរាចរណ៍​! អស់លោក​មួយ​ចំនួន បើកបរ​ទាំង​តក់ក្រហល់ ទាំង​ផ្លូវ​កំពុង​កកស្ទះ វ៉ា​ជែង​គេឯង ដោយ​គ្មាន​ញញើត​អី​បន្តិច​សោះ តើ​អស់លោក​មាន​គិត​ពី​សុវត្ថិភាព​របស់​គេ​ទេ ? អស់លោក​មាន​ខួរក្បាល​ដូច​គេឯង​ដែរ តែ​ខុស​ត្រង់​ថា អស់លោក​មិន​បាន​យក​ខួរក្បាល​ដ៏​មាន​តម្លៃ​របស់​អស់លោក មក​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​សោះ ! នេះ​បើសិនជា​ខ្ញុំ ចាប់​ហ្វ្រាំង​មិន​ទាន់ តើ​មាន​អ្វី​កើតឡើង ចំពោះ​អាយុជីវិត​របស់​ពូ និង​មីង ដែល​លោក​បាន​កៀរ ដៃចង្កូត​ម៉ូតូ​របស់​គាត់ ឲ្យ​ដួល ស្ទើ​តែ​នៅ​ក្រោម​រថយន្ត​ហើយ​នោះ ? អាណិត​មីង​ពូ​ណាស់ គាត់​ភ័យ​ឡើង​ស្លេក​មុខ ហើយ​ក៏​គាត់​បាន​លើកដៃ​សំពះ អរគុណ​ខ្ញុំ ដែល​អាច​ចាប់​ហ្វ្រាំង​ទាន់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​អាយុជីវិត​បន្ត​ទៀត​» ។

សូម​ទស្សនា​វី​ដេ​អូ Record ទាំងអស់​គ្នា