ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ឆ្លើយ​ថា នាយ​ប៉ុស្តិ៍​ស្រះ​ចក​ម្នាក់ ជា​មេ​ក្លោ​ង​ចាត់ចែង​លក់ដូរ​គ្រឿងញៀ.ន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ម្នាក់ និង​បក្ស​មួយ​ចំនួន​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ម្នាក់ និង​បក្ស​មួយ​ចំនួន​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ពាក់​ព័​ន្ឋ​ករណី​គ្រឿងញៀន ។

ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល​រូប​នេះ មានឈ្មោះ ហ៊ីង តុលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ឋានន្តរស័ក្ដិ​អនុសេនីយ៍ឯក ជា​នាយ​ប៉ុស្តិ៍​ស្រះ​ចក ស្នាក់​នៅផ្ទះ​លេខ​១៦៦ ផ្លូវ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ច្បាប់​ការណ៍​បានអោយ​ដឹង​ថា កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ម្តុំ​ស្តុ​ប ធនាគារ​កា​ណា​ឌី​យ៉ា ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃា​ក់​ខ្លួន​នោះ ជា​នាយ​ប៉ុស្តិ៍​ស្រះ​ចក ហើយ​ចាប់ខ្លួន​គឺ​នៅ​កន្លែង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រះ​ចក តែ​ម្តង និង​ដកហូត​យក​វត្ថុ​តាង​បាន​ទូរស័ព្ទ​ដៃ​ម៉ាក OPPO មួយ​គ្រឿង ។

គួរ​រម្លឹក​ឡើង​វិញ​ថា នៅ​វេលា​ម៉ោង​២១ និង​១៥​នាទី ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២០ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ម្តុំ​ក្តាន់​ពីរ R6 ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុង ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ចំនួន​២០៩​កញ្ចប់ (២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ​) និង​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង នៅ​ក្នុង​ថង់​ខ្មៅ ដែល​ជនសង្ស័យ កាន់​នឹង​ដៃ​ខាងឆ្វេង ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។

បន្ទាប់​មក នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២០ កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ បើក​កិច្ច​ប្រតិបត្តិការ​ឆែរ​ឆេរ​ត្រួតពិនិត្យ​នៅ​តំបន់​សំណង់​មិន​រៀបរយ នៅ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុង​ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រក​ឃើញ ឧបករណ៍​សំរាប់​ប្រើប្រាស់​ថ្នាំ​ញៀន និង​អាវុធ​កែ​ច្នៃ​មួយ​ចំនួន ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​របស់​ជនសង្ស័យ​ឈ្មោះ សុង ដេ​ត បាន​ចំនួន ០៧​នាក់​បន្ថែម​ទៀត ។

ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​ផ្នែក​ឃាត់ខ្លួន​រួម​មាន ៖
១- ឈ្មោះ​សាន សីហា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។
២- ឈ្មោះ​វណ្ណ ចាន់​ថា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។
៣- ឈ្មោះ ស សិលា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។
៤- ឈ្មោះ​រស់ យ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ រត់​កង់​បី ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។
៥- ឈ្មោះ ហុ​ក សុខ​ឡេ​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ រត់​PassApp ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។
៦- ឈ្មោះ សួន បូ​រ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ កម្មករ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។
៧- ឈ្មោះ លី ចាន់​ណា​ក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បន្ទាប់​ពី​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​អស់នោះ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ (​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៧​នាក់​ថា​ឈ្មោះ ហ៊ីង តុលា ជា​មេ​ក្លោ​ង​ចាត់ចែង​លក់ដូរ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​តែ​ម្ដង) លុះដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហ៊ីង តុលា ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

ទោះជា​យ៉ាងណា កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​មេ​ក្លោ​ង​និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ