ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

COVID-19 ៖ លោក​ត្រាំ​ថា ​នឹង​ផ្ដល់​វ៉ាក់សាំង​នា​ស​ប្ដា​ហ៍​ខាង​មុខ

1 ខែ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្នុង​សេត​វិមាន​ថ្លែង​ថា ការ​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​វីរុស…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្នុង​សេត​វិមាន​ថ្លែង​ថា ការ​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 នឹងចាប់ផ្ដើម​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​និង​ជា​បន្តបន្ទាប់ ។

លោក​បន្ត​ថា​វ៉ាក់សាំង​នឹង​បញ្ជូន​ទៅ​ឲ្យ​បណ្ដា​អ្នក​ដែល​ស្ថិ​ត​នៅ​ជួរ​មុខ កំពុង​ប្រឈម​ជាមួយ​វិបត្តិ​សុខាភិបាល ។ វ៉ាក់សាំង​ចាក់​មុនគេ​ឲ្យ​ដល់​បណ្ដា​បុគ្គលិក​ព្យាបាល និង​បណ្ដា​មនុស្ស​ចាស់​ដែល​ជា​អ្នក​ប្រឈម​នឹង​ហា​នី​ភ័យ​ខ្ព្​ស់ ។

សហរដ្ឋអាមេរិក​ជា​ប្រទេស​មហាអំណាច​រងការ​ប៉ះពាល់​ខ្លាំង​ជាងគេ​លើ​ពិភពលោក ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។ មកទល់​ពេល​នេះ​ក្នុង​ប្រទេស​នោះ មាន​អ្នក​ឆ្លង​កើន​ដល់​​១២.៩៥០.២៥៩​នាក់ និង​អ្នក​ស្លា.ប់​កើន​ដល់២៦៣.២៩៤​នាក់ ។ បន្ទាប់​ពី​អា​មេ​រិ​ក​គឹ​ឥណ្ឌា
ដែល​មាន​អ្នក​ឆ្លង​កើន​ដល់​៩.២៦៦.៧០៥​នាក់​និង​អ្នក​ស្លា.ប់​១៣៥.២២៨​នាក់ ។ បន្ទាប់​មក​ទៀតគឺ​ប្រេ​ស៊ីល​ដែល​មាន​អ្នក​ឆ្លង​៦.១៦៦.៦០៦​នាក់​និង​អ្នក​ស្លា.ប់​១៧០.៧៦៩​នាក់ ។ បារាំង​ចំនួន​អ្នកឆ្លង​កើន​ដល់​២.១៦៩.៣៣៦​នាក់ និង​អ្នក​ស្លា.ប់​៥០.២៧១​នាក់ ។

លើ​ពិភពលោក​មក​ដល់​ថ្ងៃ​ទី​២៦ វិច្ឆិកា ចំនួនអ្នក​ឆ្លង​វីរុស​កើន​ដល់​៦០.៩៣០.០៩៤​នាក់ និង​អ្នក​ស្លា.ប់​១.៤៣១.៥១៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo