ក្លិបយក្ស២នៅអង់គ្លេសត្រៀមនាំយក Eriksen ត្រឡប់មក Premier League វិញ
អង់គ្លេស ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Mirror បានឱ្យដឹងថា ក្លិបយក្សទាំង២របស់អង់គ្លេស គឺ Manchester United និង…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Mirror បានឱ្យដឹងថា ក្លិបយក្សទាំង២របស់អង់គ្លេស គឺ Manchester United និង…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Mirror បានឱ្យដឹងថា ក្លិបយក្សទាំង២របស់អង់គ្លេស គឺ Manchester United និង Arsenal ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលចែចូវខ្សែបម្រើប្រយុទ្ធ Christian Eriksen របស់ក្លិបយក្សអ៊ីតាលី Inter Milan នៅទីផ្សារដោះដូរកីឡាករនាខែមករាឆ្នាំក្រោយ។ គួររំលឹកថា ទៅ Inter មិនទាន់បាន១ឆ្នាំផង បែរជា Eriksen ព្រលយពាក្យបែបនេះទៅវិញ
សូមរំលឹកថា Christian Eriksen បានផ្លាស់ពីក្លិប Tottenham Hotspur ទៅចូលរួមជាមួយ Inter Milan កាលដើមឆ្នាំ ២០២០ ក្នុងតម្លៃ ១៦,៩លានផោន។ ប៉ុន្តែសមាជិកក្រុមជម្រើសជាតិដាណឺម៉ាកវ័យ ២៨ឆ្នាំរូបនេះ ធ្លាប់បង្ហាញអារម្មណ៍មិនសប្បាយចិត្តរបស់ខ្លួន បន្ទាប់ពីពុំសូវត្រូវដាក់ឱ្យលេងបានច្រើន ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Antonio Conte។
ដោយឡែកយោងតាមសារព័ត៌មាន Corriere dello Sport របស់ប្រទេសអ៊ីតាលីបានអះអាងថា Inter Milan បច្ចុប្បន្នកំពុងរង់ចាំការដាក់សំណើរពីក្លិបទាំងអស់ ដែលចាប់អារម្មណ៍ចង់បាន Christian Eriksen ខណៈដែលក្លិបយក្សអ៊ីតាលីមួយនេះ ក៏បង្ហាញជំហរក្នុងការលក់កីឡាករូបនេះ នៅទីផ្សារដោះដូរកីឡាករខែមករាឆ្នាំក្រោយផងដែរ៕
ចែករំលែកព័តមាននេះ