ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជាង​​៣០០​នាក់​កាត់ទោស​ដាក់​គុក​​មួយ​ជីវិត ​ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច

3 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ សវនាការ​កាតទោស​ដ៏សំខាន់​ទាក់ទិន​នឹង​រដ្ឋប្រហារ​កាលពី​ខែកក្កដា ឆ្នាំ២០១៦ ប្រឆាំង​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ើ​បតៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ទើបនឹង​បញ្ចប់ ។ តុលាការក្រុងអង់កា​រ៉ា​មួយ​បាន​កាត់ទោស កាលពី​ថ្ងៃ​ទី​២៦…

ប្រទេស​តួ​ក​គី ៖ សវនាការ​កាតទោស​ដ៏សំខាន់​ទាក់ទិន​នឹង​រដ្ឋប្រហារ​កាលពី​ខែកក្កដា ឆ្នាំ២០១៦ ប្រឆាំង​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ើ​បតៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ទើបនឹង​បញ្ចប់ ។ តុលាការក្រុងអង់កា​រ៉ា​មួយ​បាន​កាត់ទោស កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា មនុស្ស​៣៣៧​នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ចាប់តាំងពី​រដ្ឋប្រហារ​នោះ​មក អាជ្ញាធរ​តាម​ប្រមាញ់​មិន​ឈប់​បណ្ដា​សកម្មជន​របស់​គ្រូ​ប្រដៅ​សាសនា លោក FETHULLAH GULEN ដែលទទួល​ការ​ចោទប្រកាន់​ថា ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​នោះ ។ អាជ្ញាធរ​បាន​ដាក់ទោស​មនុស្ស​ដ៏ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រតួ​ក​គី ។ មនុស្ស​ច្រើន​សឹ​ប​ពាន់​នាក់​ត្រូវ​ចាប់ខ្លួន និងមនុស្ស​ជាង​១៤០.០០០​នាក់​ត្រូវ​ដកហូត​ឬ​ព្យួរតំណែង ។ មាន​សវនាការ​កាត់ទោស​មិន​តិច​ជាង២៨៩​ឡើយ ទាក់ទិន​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារត្រូវ​បាន​បញ្ចប់ ហើយ​សវនាការ​១០​ទៀត​កំពុង​តែប្រព្រឹត្ត​ទៅ ។ បណ្ដា​តុលាការ​តួ​ក​គី​មក​ទល់​ពេលនេះ​បាន​កាត់ទោស​មនុស្ស​ជិត​៤.៥០០​នាក់ ក្នុង​នោះ​ជិត​៣.០០០​នាក់​ត្រូវ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ។

ក្នុង​សវនាការ​លើក​ចុង​ក្រោយ​នេះ​មនុស្ស​ទាំង​៣៣៧​នាក់​បាន​ទទួលស្គាល់​ទោស​កំហុសពួក​គេ​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ប៉ង​ធ្វើឃាត​ប្រធានាធិបតី​និង​ពី​បទ​មនុស្សឃាត​ដោយចេតនា ។ នេះ​ជា​ការ​អះអាង​ក្នុង​សាលក្រម​កាត់ទោស ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP ទទួល​បាន ។

ម្យ៉ាងវិញទៀត​មនុស្ស​៦០​នាក់​ទទួល​ការ​កាត់ទោស​ជាប់គុក​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា ហើយ​មនុស្ស​៧៥​នាក់​ត្រូវ​កាត់​ឲ្យ​រួចខ្លួន ក្រោយ​សវនាការ​ដែលមាន​វត្តមាន​ជនជាប់ចោទ​៥០០​នាក់ ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ