ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស! ជិះ​ម៉ូតូ​វីវ៉ា​កញ្ចាស់​ទៅ​ដូរ​ហុង​ដា​ឌ្រី​ម​ស៊េរី​២០១៩​ ត្រូវ​ជាប់​ខ្នោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរកម្ម​ជំនាញ​កាច់​សោ​រក​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២​ធ្វើការ​ឃាត់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ទៅ​ប្ដូរ​យក​ម៉ូតូ​ថ្មី​ស៊េរី​ទំ​នើ​​១​គ្រឿង​ទៀត​នៅ​ទីតាំង​ទទួល​ផ្ញើរ​ម៉ូតូ​មួយ​កន្លែង​។ ប៉ុន្តែ​ខណៈ​កំពុង​អូស​យក​ម៉ូតូ​ថ្មី​ដើម្បី​ជិះ​ចេញ​គេចខ្លួន ក៏​​ត្រូវ​បាន​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខាងលើ​ចាប់ខ្លួន​តែ​ម្ដង​។ ហេតុការណ៍ខាងលើ​​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ផ្ញើរ​ម៉ូតូ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សាលា…

​រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរកម្ម​ជំនាញ​កាច់​សោ​រក​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២​ធ្វើការ​ឃាត់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ទៅ​ប្ដូរ​យក​ម៉ូតូ​ថ្មី​ស៊េរី​ទំ​នើ​​១​គ្រឿង​ទៀត​នៅ​ទីតាំង​ទទួល​ផ្ញើរ​ម៉ូតូ​មួយ​កន្លែង​។ ប៉ុន្តែ​ខណៈ​កំពុង​អូស​យក​ម៉ូតូ​ថ្មី​ដើម្បី​ជិះ​ចេញ​គេចខ្លួន ក៏​​ត្រូវ​បាន​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខាងលើ​ចាប់ខ្លួន​តែ​ម្ដង​។

ហេតុការណ៍ខាងលើ​​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ផ្ញើរ​ម៉ូតូ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​សួន ប៊ុ​ន្នី អាយុ​៤២​ឆ្នាំ​មាន ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ជន​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​ ព​ណ៍​ខ្មៅ​ កញ្ចាស់​១​គ្រឿង ​យក​ទៅ​ផ្ញើ​​នៅ​ទីតាំង​ខាងលើ​ លុះ​ផ្ញើរ​ម៉ូតូ​កញ្ចាស់​របស់​ខ្លួន​រួចរាល់ ហើយ​ឆ្លៀតពេល​ឃើញ​អ្នក​ទទួលខុសត្រូវ​ទីនោះ​រវល់ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​ក៏​បាន​បន្លំ​លួច​អូស​យក​ម៉ូតូ​ថ្មី​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ​ព​ណ៍​ខ្មៅ ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AH-3081​ ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ែ​ន ចន្ទ សុខា​រី អាយុ​៣០​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ផ្ញើរ​នៅ​ទីនោះ​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​យីអ៊ុន​ដាក់​ព្រះ​មិន​ជួយ​ពេល​កំពុង​អូស​ម៉ូតូ​ថ្មី​ដើម្បី​ជិះ​គេចខ្លួន​ ស្រាប់តែ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ប្រទះ​ឃើញ​ទាន់​ពេល​ក៏​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ស្រប​ពេល​នោះ​កម្លាំង​នគរបាល​នៅ​ជិត​នោះ​បាន​ចេញ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ