ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១០០​គ្រាប់ ថែម​ទាំង​​គ្រាប់កាំភ្លើង​ជា​​ច្រើន​ទៀត​ក្នុង​ដី​ឡូតិ៍

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​ប្រចាំ​នៅ​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ធ្វើការ​រាវរក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ដែល​នៅ​សែ​ស​សល់​ពី​សម័យ​សង្គ្រាម នៅ​លើ​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់​ប្រចាំ​នៅ​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ធ្វើការ​រាវរក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ដែល​នៅ​សែ​ស​សល់​ពី​សម័យ​សង្គ្រាម នៅ​លើ​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​​មានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ដី​ឡូ​តិ៍​ខាងលើ​ឈ្មោះ ឡាយ ពេជ្រ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ចក្រី ឃុំ​ជប​វា​រី ស្រុក​ព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ គឺជា​អតីតមន្ត្រី​នគរបាល​ចូល​និវត្តន៍​។

លោក​អធិការ​បាន​បញ្ជាក់​ថា កាលពី​អំឡុង​២​ទៅ​៣​ខែ​មុន នៅ​ចំណុច​ដី​នោះ​មាន​គ្រាប់​ផ្ទុះ ហើយ​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​យក​ខ្សែ​ចង​ហ៊ុម​ព័ទ្ធ​ដី​នៅ​តំបន់​ន​នោះ​តែ​ម្តង ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ ឬ​ម្ចាស់​ចូល​ទៅ​នោះ​ទេ ក្រែង​មាន​គ្រោះថ្នាក់ រួច​ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់ ដើម្បី​ចុះ​មក​ធ្វើការ​រាវរក​គ្រាប់​បន្ថែម​។

រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់ បាន​ចុះ​មក​រាវ​រុករក ក៏​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ប្រភេទ​គ្រាប់​៣៧​ម​ម ចំនួន​១២០​គ្រាប់ និង​គ្រាប់កាំភ្លើង​តូច​ជា​ច្រើន ហើយ​ត្រូវ​បាន​យក​ទៅ​ថ្លឹង​មាន​ទម្ងន់​៦០​គីឡូ​ឯណោះ ។ ក្រោយមក​គ្រាប់​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​ស៊ី​ម៉ាក់ យក​ទៅ​ធ្វើការ​បំផ្លាញ​ចោល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ