ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​អត់​! ការ​ញ៉ាំ​ស៊ុត​រាល់ថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​សុដន់​បាន​

3 ឆ្នាំ មុន

ចំពោះ​មូលហេតុ​ពិតប្រាកដ​របស់​ជំងឺមហារីក​នៅ​តែ​មិន​ទាន់​មាន​នរណា​ដឹង​នៅឡើយ​ទេ តែ​ក៏​មានរឿង​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ជំងឺ​នេះ​កើតឡើង​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​អ្នក​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​ ។ រឿង​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បាន​នោះ​គឺ ការ​ញ៉ាំ​ស៊ុត​។ ប៉ុន្តែ​ការ​ពិត​នោះ​គឺថា ផ្នែក​កណ្តាល​របស់​ស៊ុត​នោះ​គឺ​សម្បូរ​កូ​ឡេ​ស្តេ​រ៉ុល…

ចំពោះ​មូលហេតុ​ពិតប្រាកដ​របស់​ជំងឺមហារីក​នៅ​តែ​មិន​ទាន់​មាន​នរណា​ដឹង​នៅឡើយ​ទេ តែ​ក៏​មានរឿង​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ជំងឺ​នេះ​កើតឡើង​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​អ្នក​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​ ។

រឿង​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បាន​នោះ​គឺ ការ​ញ៉ាំ​ស៊ុត​។ ប៉ុន្តែ​ការ​ពិត​នោះ​គឺថា ផ្នែក​កណ្តាល​របស់​ស៊ុត​នោះ​គឺ​សម្បូរ​កូ​ឡេ​ស្តេ​រ៉ុល ហើយ​មនុស្ស​ភាគច្រើន​តែងតែ​ញ៉ាំ​កន្លែង​នេះ​តែ​ម្តង​។

ស៊ុត​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​ប្រាំមួយ ដែល​ជា​ប្រភេទ Polyunsaturated Fatty Acids ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បាន​តាម​រយៈ​ការ​កាត់​បន្ថយ​សារធាតុ Pro-inflammatory Eicosanoids (​សារធាតុ​ជំរុញ​ដល់​ការ​រលាក​) ហើយ​ក៏​បង្កើន​ការ​ប្រឆាំង​ការ​រលាក​ដែរ​។ យ៉ាងណាមិញ ស៊ុតមាន​សារធាតុ Choline ដែល​ជា​វីតាមីន B កំ​ផ្លេ​ច និង​ជា​សារធាតុ​ដ​(​សំខាន់​សម្រាប់​កោសិការ​ធ្វើការ​បាន​ធម្មតា ព្រមទាំង​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​សុដន់​ទៀត​។

តាម​ការ​សិក្សា​កាលពី​ឆ្នាំ ២០០៣ ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Breast Cancer Research បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ញ៉ាំ​ស៊ុត បន្លែ និង​ជាតិ​សរសៃ​កាន់តែ​ច្រើន​កាលពី​វ័យ​ជំទង់ គឺ​មិនសូវ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ច្រើន​ដូច​មនុស្ស​ពេញវ័យ​ដែល​មិន​បាន​ញ៉ាំ​ស៊ុត​ទេ​។ គេ​បាន​រក​ឃើញ​ទៀត​ថា ការ​ញ៉ាំ​ស៊ុត​រាល់​មួយ​ថ្ងៃមួយ​គ្រាប់ រាល់ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​រហូត​ដល់ ១៨​ភាគរយ​ឯណោះ​។

ការ​សិក្សា​កាលពី​ឆ្នាំ ២០០៥ ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Epidemiology, Biomarker &Prevention បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ញ៉ាំ​ស៊ុត​យ៉ាង​ហោច​ណាស់ ៦​គ្រាប់​ក្នុង​មួ​យស​ប្តា​ហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​រហូត​ដល់ ៤៤​ភាគរយ​ ៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ