សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ប្រកាសកាលពីយប់ថ្ងៃទី២៦ វិច្ឆិកាថា ប្រសិនបើតំណាងអ្នកបោះឆ្នោតហៅមហាអ្នកបោះឆ្នោត អះអាងនាថ្ងៃទី១៤ ធ្នូខាងមុខ
នេះឲ្យគូប្រជែង លោកចូ បៃដិន ជាអ្នកឈ្នះ នោះលោកពិតជានឹងចាកចេញពីសេតវិមាន ។
លោកដូណាល់ត្រាំធ្វើការប្រកាសនោះ ក្នុងសុន្ទរកថាជាប្រពៃណីទៅកាន់កងទ័ពអាមេរិក ក្នុងឱកាសបុណ្យ THANKSGIVING ។
តំណាងអ្នកបោះឆ្នោតអាមេរិកត្រូវរួមប្រជុំនាថ្ងៃទី១៤ ធ្នូ ខាងមុខនេះ ដើម្បីអនុម័តជ្រើសតាំងប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកក្រោយការបោះឆ្នោត ។ បេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោកចូ បៃដិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ វិច្ឆិកា នោះដោយទទួលបានតំណាង
អ្នកបោះឆ្នោត៣០៦រូប ទល់នឹង២៣២សម្រាប់លោកដូណាល់ ត្រាំ ។
ការធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅនាថ្ងៃទី២០មករា ឆ្នាំ២០២១ ។ លោកត្រាំពុំបញ្ជាក់ថាតើលោកនឹងចូលរួមក្នុងពិធីនោះដែរឬយ៉ាងណាឡើយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ