ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​អ្នក​ជំនាញការ​និយាយ​ពី​ឥទ្ធិពល​បន្ទាប់បន្សំ​នៃ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ទស្សនាវដ្ដី​NEWSWEEK​ថា សមាគម វេ​ជ្ជសាស្ត្រ​អា​មេរិ​កបាន​ព្រមាន​ពី​បណ្ដា​ឥទ្ធិពល​បន្ទាប់បន្សំ​គួរ​ឲ្យរំខាន​នានា​របស់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក MODERNA និង PFIZER…

សហរដ្ឋអាមេរិក ៖ តាម​ទស្សនាវដ្ដី​NEWSWEEK​ថា សមាគម វេ​ជ្ជសាស្ត្រ​អា​មេរិ​កបាន​ព្រមាន​ពី​បណ្ដា​ឥទ្ធិពល​បន្ទាប់បន្សំ​គួរ​ឲ្យរំខាន​នានា​របស់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក MODERNA និង PFIZER ។

ដកស្រង់​ដោយ​ទស្សនាវដ្ដី NEWSWEEK សមាគម វេជ្ជសាស្ត្រ​អា​មេ​រិ​ក AMA អះអាង​នា​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក MODERNA និង
PFIZER មាន​ឥទ្ធិពល​គួរ​ឲ្យ​រំខាន​នានា ដែល​គេ​ត្រូវ​រៀបចំ​ខ្លួន​ទុក​មុន ។

តាម AMA ថា នោះ​ជា​ឥទ្ធិ​ពល​គួរ​ឲ្យ​រំខាន តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ ។ ឥទ្ធិពល​ទាំងនោះ​មាន​ដូច​ជា​ការ​ឈឹ​ចាប់​ត្រង់​កន្លែង​ចាក់​ដែល​កត់សម្គាល់​ឃើញ ដោយ​អ្នក​ស្ម័គ្រចិត្ត​២,៧% ក្រោយ​ការ​ចាក់​ដូ​ស​ដំបូង នៃ​វ៉ា​ក់​សាំង mRNA-1273 របស់​ក្រុមហ៊ុន​ជីវ​បច្ចេក​វិទ្យា MODERNA ។ ប៉ុន្តែ​ក្រោយ​ការ​ចាក់​ដូ​ស​ទី​២ អ្នក​ស្ម័គ្រចិត្ត​៩,៧%​និយាយ​ថា ហាក់​មាន​អាកា​រៈហេវ​ហត់​អស់កម្លាំង ៨,៩%​ថា​មានការ​ឈឺចាប់​សាច់ដុំ ៥,២%​ថា​ឈឺចាប់​តាម​សរសៃ ៤,៥%​ថា​ឈឹ​ក្បាល និង​៤,១%​ថា​ឈឺចាប់​ត្រង់​កន្លែង​ចាក់ ។

អ្នក​ស្ម័គ្រចិត្ត​ម្នាក់​លោក LUKE HUTCHINSON អាយុ​៤៣​ឆ្នាំ បាន​លើក​ឡើង​ថា លោក​មាន
គ្រុនក្ដៅ​ពិបាក​ទ្រាំ​ក្រោយ​ការ​ចាក់​តែ​ក្រោយ​១២​ម៉ោង​ក៏៏​បាត់​ទៅ​វិញ ។

យោង​តាម​ក្រុមហ៊ុន MODERNA ថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ដល់​៩៤,៥% ។ ការ​ចាក់​២​ដង​នឹង​មាន​តម្លៃ​រវាង​ពី​៥០​ទៅ​៧៤​ដុល្លារ ។

ចំណែក​វ៉ាក់សាំង BNT162 របស់​ក្រុមហ៊ុន PFIZER-BIONTECH ក៏​មាន​ឥទ្ធិពល​ឈឺ​ក្បាល​ចំពោះ​អ្នក​ស្ម័គ្រចិត្ត​សាកល្បង​៤% ក្រោយ​ការ​ចាក់​ដូ​ស​ទី​២ ។ សម្រាប់​វ៉ាក់សាំង​នោះ ពុំ​មាន
ការ​ត្ងូ​ញ​ត្អែ​រ​ដទៃ​ៗ​ទៀត ទាក់ទិន​នឹង​ឥទ្ធិពល​បន្ទាប់បន្សំ​ឡើយ ។ កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ក្រុម
ហ៊ុន​ឱសថ​យក្ស​អា​មេ​រិ​ក PFIZER និង​ដៃគូ​អា​ល្លឺ​ម៉​ង់ BIONTECH បាន​ប្រកាស​ថា វ៉ាក់សាំង
របស់​ពួក​គេ​មាន​ប្រសិទ្ធភាព​ដល់​៩៥% ។

ក្រុមហ៊ុន​ទាំង​២​នោះ​គ្រោង​ដាក់​សំណើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​បន្ទាន់​នៃ​វ៉ាក់សាំង​ពួ​ួ​ក​គេ​នៅ​សហរដ្ឋ​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​នេះ ។ វ៉ាក់សាំង​របស់រ PFI​ZER នឹង​មាន​តម្លៃ​ក្នុង​១​ដូ​ស​១៩,៥០​ដុល្លារ ដូច្នេះ​សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​ប្រមាណ​ជា​៤០​ដុល្លារ​សម្រាប់​ការ​ចាក់​២​លើក​គឹ​២​ដូ​ស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ